ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​រ៉ឺម៉ក បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស

ម៉ូតូ​បុក​រ៉ឺម៉ក បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស

ខេត្តកណ្តាល៖ កាលពី​វេលា​ម៉ោង៤និង១៥នាទី​រសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ២២-២៣ ស្ថិតក្នុង​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ។

ជនរងគ្រោះ​ឈ្មោះ​អឿន កុសល ភេទ​ប្រុស អាយុ២០ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1R-8021 ។ ចំណែកឯ​អ្នក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ឈ្មោះ​កុំ រ៉ា​ឌី ភេទ​ប្រុស អាយុ៣១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ។

នៅ​មុនពេល​កើតហេតុ​សាក្សី​បានឃើញ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​លេខ៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​អ្នកបើក​បរបាន​លើកដៃ​ជា​សញ្ញា​បត់​ឆ្វេង គ្រានោះ​យុវជន​រងគ្រោះ​មិន​មើលឃើញ​ក៏​បុក​គូថ​រ៉ឺម៉ក​ម៉ូតូ បណ្តាល​ឲ្យ​ដួល​បោក​ទៅលើ​ផ្លូវ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ៕

kdal-1-5 kdal-2-5 kdal-3-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya