ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៨និង១០នាទី​យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​មុខ​វត្ត​ទួល​សង្កែ ផ្លូវ៩០៧ ក្រុម៥ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ។

ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទី១ឈ្មោះ ឈ្មោះ ឡេ ធី​វាំង​ចាង ភេទ​ស្រី អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ក្រុមទី៥ ផ្លូវ​បេតុង៩០៧ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ (ជួញដូរ) ដោយបាន​ដកហូត​ក្រាម​ពណ៌​ស​ថ្លា​ចំនួន០៣កញ្ចប់ នៅ​ចំនុច​ខាងលើ។

ក្រោយពី​ប្រើប្រាស់​វិធានការ​ជំនាញ​យក​ចំលើយ​ជនសង្ស័យ រូបនាង​បាន​សារភាពថា ខ្លួន​បាន​លាក់ទុក​គ្រឿងញៀន នៅក្នុង​បន្ទប់​ជួល​លេខ២១ ផ្លូវ៩០៧ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ។ ភ្លាមនោះ​ដោយបាន​តំ​រ៉ុយ​ពី​ទីលំនៅ កម្លាំង​ជំនាញ​បាន​បន្ត​ប្រតិបត្តិ​ការស្រាវជ្រាវ​លុះ​មកដល់​វេលា​ម៉ោង ១១៖៤០ នាទី ថ្ងៃ ខែ ឆ្នាំ​ដដែល កម្លាំង​ជំនាញ​បាន​បន្ត​ប្រតិបត្តិការ​ហ៊ុ​ព័ន្ធ​បន្ទប់​ជួល​ជនសង្ស័យ​ខាងលើ ក្រោយមក​សមត្ថកិច្ច​បា​ន​ធ្វើការ​ឆែកឆេរ រកឃើញ​វត្ថុតាង​រួមមាន ថ្នាំ ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន៩កញ្ចប់ និង​ធំ៦ កញ្ចប់​ទៀត មាន​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន០១ថង់​ប្លា​ស្ទិ​ច សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន។

ជា​លទ្ធផល​សរុប​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន១នាក់ នឹង​ក្រាម​ពណ៌​ស​ថ្លា​ចំនួន១២កញ្ចប់​តូច និង ធំ៦ កញ្ចប់។ ក្រោយ​ប្រតិបត្តិការ​សមត្ថកិច្ច​បា​ន​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើ​ម្ប​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕277 bf51f65d28c01e4eb6823091730f15c2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya