ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​ពោធិ៍សាត់ ២នាក់ ករណី​លួច​សត្វ​ក្របី៧ក្បាល

មើលមុខ​អ្នក​ប្រចាំខេត្ត​ពោធិ៍សាត់ ២នាក់ ករណី​លួច​សត្វ​ក្របី៧ក្បាល

ខេត្តពោធិ៍សាត់៖ កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវលំ ត្រង់ចំណុច(យាយ​ស៊ូ) ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

ជនសង្ស័យ​ទាំង ២នាក់ ត្រូវបាន​កម្លាំង​ឃាត់ខ្លួន​ទី១ ឈ្មោះ ហួត គោ​មែន ភេទ​ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ (បើកបរ) និង​ទី២(ព្រូ)ឈ្មោះ នួន ឈៀ ភេទ​ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ អ្នក​ទាំង ២នាក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែកក្តី ឃុំ-ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី​បន្តថា ក្នុងនោះ​កម្លាំង​ឃាត់​មធ្យោបាយ​ដឹកជញ្ជូន​រថយន្ត ១គ្រឿង​ម៉ាក ហុក​ឡ ព​ណ៏​ស​ឆ្នូត​ខៀវ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3B 6816 ដឹក​សត្វ​ក្របី​ញី​ឈ្មោល​ចំនួន ៧ក្បាល។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​សង្ស័យ​នឹង​ការដឹកជញ្ជូន​សត្វ​ក្របី​ខាងលើ​ភ្លាមនោះ កម្លាំង​បាន​សហការគ្នា​ចុះ​ទៅដល់​ចំណុចកើតហេតុ ក៍​បានធ្វើ​ការសួរនាំ​ពា​ក់​ព័ន្ធ​ទៅនឹង​ឯកសារ​លក់​ទិញ​ឬផ្សេងៗ ប៉ុន្តែ​ពុំមាន​អ្វី​ទាំងអស់​ក៍​បានធ្វើ​ការឃាត់​ចាប់​ទាំង​រថយន្ត​ដឹក​សត្វ​ក្របី​ញី​ឈ្មោល​ចំនួន ៧ក្បាល រួមទាំង​ជនសង្ស័យ យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្នោតជុំ​ដើម្បី​បន្ត​នីតិវិធី អ្នកបើកបរ និង​ព្រូ​រថយន្ត​ឆ្លើយ​ប្រាប់​សម​ត្ត​កិច្ច​ថា ពួកខ្លួន​សុ​ី​ឈ្នួល​ដឹក​សត្វ​ក្របី​ញី​ឈ្មោល​ទាំង ៧ក្បាល ចេញពី​ម្តុំ​ភូមិ​សាយ​ជនសង្ស័យ​ទាំង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ក្នុង​គោលបំណង​យកមក​ទំលាក់​ចុះ​នៅ​ម្តុំ​ភូមិ​ដងទឹក​លាជ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ក្នុង​តំលៃ ១២.០០០០០រៀល(មួយ​លាន​ម្ពៃ​មឺ​ុ​ន​គត់) ឲ្យ​ម្ចាស់​ឈ្មោះ ឆូ​យ នៅ​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់។

សម​ត្ត​កិច្ច​បាន​ស្រាវជ្រាវ​រក​ម្ចាស់​សត្វ​ក្របី​ឃើញ​ហើយ ដោយ​សត្វ​ក្របី​ញី​ឈ្មោល​ទាំង ៧ក្បាល​ខាងលើ​មាន​ម្ចាស់​ចំនួន ៣នាក់ រស់នៅ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ពួកគាត់​ប្រាប់ថា​សត្វ​ក្របី​ញី​ឈ្មោល​ទាំងនេះ​បាន​លែង​ឲ្យ​ស្មៅ​នៅ​តំបន់​វាល​ខាងលើ មិន​នឹកស្មានថា​ជួប​បញ្ហា​បែប​សោះ ប៉ុន្តែ​ទោស​យ៉ាងណាក្តី​ពួកគាត់​អរគុណ​ដល់​សម​ត្ត​កិច្ច​យ៉ាង​ជ្រៀលជ្រៅ​ផង​នោះដែរ ដែល​ខំ​សហការគ្នា​បាន​ទប់ស្កាត់បាន​ទាន់ពេល ហើយនឹង​កំពុង​រាបចំ​ប្រគល់​សត្វ​ក្របី​ឲ្យ​ពួកគាត់​នៅ​ព្រឹក​ថ្ងៃទី៦នេះ ដោយមាន​លាយ​ល័​ក្ខ​ជា​អក្ស​និង​សាក្សី​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​ផងដែរ ចំណែក​សង្ស័យ​ទាំង ២នាក់ រួមទាំង​មធ្យោបាយ​រថយន្ត ក៍​នឹង​កំពុង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ដើម្បី​ចាត់ការ​បន្ត​ផង​នោះដែរ ៕

0b428f4c-3f78-44a1-8e38-060913e00777 8d5c78d6-90c9-4eb5-b784-facb58ddd3bf-768x576 8d705587-a037-4f9a-9d57-28b1fca10806 31d4970c-8601-4f77-9ca8-0164f230bd80-768x1024 81971d7b-63f5-40d6-ab04-1f7a70a61380

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya