ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​គ្រឿងញៀន

ខេត្តកណ្តាល ៖ កាលពី​វេលា​ម៉ោង១៦និង៥០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ នគរបាល​ស្រុក​កោះធំ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​យ៉ាងសកម្ម​ម្នាក់ ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ប្រភេទ​ម៉ា​ទឹកកក​ចំ​នួ០៨កញ្ចប់ (ធំ០១,តូច ០៧) និង​សម្ភារ​មួយ​ប្រើប្រាស់​មួយចំនួន នៅ​ចំណុច​ព្រៃ​ជ្រែ ភូមិ​ពោធិ៍​មិត្ត ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល ។

ជនសង្ស័យ​ឈ្មោះ ហឿន ដា   ភេទ​ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​អន្លង់​ស្លាត ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ នេសាទ​ត្រី (ឃាត់ខ្លួន)។

កិច្ច​បង្ក្រាប​នេះ​ដកហូត​បាន​វត្ថុតាង​រួមមាន៖

១-ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន(ម៉ា​ទឹកកក​Ice) ចំ​នួ០៨កញ្ចប់(ធំ០១,តូច ០៧)។

២-ទូរ​សព្ទ័​អុ​ិ​ន​ចុច​ពិល​ចំនួន០១គ្រឿង។

៣-ប្រាក់រៀល​ចំនួន១៤,០០០ រៀល។

កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខ្លួន​គ្រប់គ្រង រហូតដល់​ចំណុច​ឃុំ​លើកដែក ។ ពេលនោះ​បានទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា​មាន​សកម្មភាព​លក់ និង ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុច​ព្រៃ​ជ្រែ ក្នុងភូមិ​ពោធិ៍​មិត្ត ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល ។

ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​លើកដែក ចុះ​ស្រាវជ្រាវ​រហូតដល់​ចំណុចកើតហេតុ​ខាងលើ  ក៏បាន​ជួប​មុខសញ្ញា​សង្ស័យ ០១នាក់​ឈ្មោះ ហឿន ដា ភេទ​ប្រុស អាយុ ២៧ឆ្នាំ រួច​បាន​សួរនាំ​ជនសង្ស័យ​ក៏បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ដែល​ខ្លួន​លាក់ទុក​គ្រឿងញៀន​ចំនួន ០៨កញ្ចប់(ធំ០១,តូច ០៧) ក្នុងព្រៃ​ជ្រែ​តែម្ដង ។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ហឿន ដា បាន​សារភាពថា ថ្នាំញៀន​ចំនួន ០៨កញ្ចប់(ធំ ០១, តូច ០៧) ខាងលើនេះ​គឺ​ពិតជា​របស់ខ្លួន​បាន​ទិញ​យកមក​ទុក​លក់ និង​ចែកចាយ​បន្ត​ប្រាកដ​មែន ។

ជនសង្ស័យ ហឿន ដា និង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

fbd2660f-e87b-4301-aed4-db1102c02687

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya