ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ឪពុក​តិរច្ឆាន ខឹង​ប្រពន្ធ​រត់ចោល បែរជា​ចាក់​សម្លាប់ កូនស្រី​បង្កើត

ឪពុក​តិរច្ឆាន ខឹង​ប្រពន្ធ​រត់ចោល បែរជា​ចាក់​សម្លាប់ កូនស្រី​បង្កើត

ប្រទេស​ថៃ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយ​ឪពុក​ចិត្ត​តិរច្ឆាន​ម្នាក់ ដោយសារតែ​ខឹង​ប្រពន្ធ​របស់ខ្លួន បាន​រត់ចោល ហើយ​ទុក​កូនស្រី អាយុ៩ឆ្នាំ អោយ​ខ្លួន​មើល ទប់​កំហឹង​មិនបាន ក៏​សម្រេចចិត្ត យក​កាំបិត​ចុង​ស្រួច ចាក់​សម្លាប់​កូនស្រី របស់ខ្លួន​ចោល ។

កូនស្រី​ដែល​ស្លាប់ ដោយសារ​ឪពុក​ចាក់​នោះ គឺជា​កូនស្រី​ច្បង អាយុ៩ឆ្នាំ ។ មូល​ហេតុដែល​បណ្តាលអោយ ឪពុក​តិរច្ឆាន​រូបនេះ សម្លាប់​កូនស្រី​ខ្លួនឯង នោះ គឺ​ដោយសារតែ​ខឹង ប្រពន្ធ​របស់ខ្លួន​រត់​ចោល ហើយ​បាន​យក​កូនពៅ​ទៅជា​មួយ បែរជា​ទុក​កូនស្រី​ច្បង អោយ​ខ្លួន​មើល ។

ក្រោយពី​សម្លាប់​កូនស្រី​បង្កើត របស់ខ្លួន​ហើយ ឪពុក​តិរច្ឆាន​រូបនេះ បាន​ជូត​លាង​ឈាម​កូនស្រី និង​ស្លៀក​សម្លៀកបំពាក់ អោយ​យ៉ាង​ស្អាត ហើយ​ដាក់អោយ​ដេក​នៅលើ​ពូក​ក្នុងផ្ទះ ដូចជា​មនុស្ស​ដេកលក់​ធម្មតា ហើយ​ធ្វើ​ដូចជា​មិនដឹង​រឿង​អ្វី​ទាំងអស់ ។

ទោះជា​យ៉ាងណាក៏ដោយ ប៉ូលិស​បាន​ចាប់ខ្លួន បុរស​ជា​ឪពុក​បង្កើត ភ្លាមៗ បន្ទាប់ពី​មានការ​សង្ស័យ ចំណុច​ជាច្រើន។ ចំណែក​ប្រជាពលរដ្ឋ​ដែល​នៅ ក្បែរ​ខាង​នោះ បាន​ស្ទុះ​ទៅ​វាយ​ឪពុក​តិរច្ឆាន​នោះ ម្នាក់១ដៃ១ជើង​ផងដែរ ដោយ​អត់ទ្រាំ​និង​ទង្វើ​ដ៏​ព្រៃផ្សៃ​នេះ​មិនបាន ៕

th1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya