ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដុត​ស្លាក​គណបក្ស​កម្ទេចចោល ខឹង…

សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដុត​ស្លាក​គណបក្ស​កម្ទេចចោល ខឹង…

(ឧ​ត្ត​រ​មានជ័យ)៖ ការដុត​កម្ទេច​ស្លាក​នេះ លោក សួន សំណាង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ និង​ជា​ជំទប់​ទី២ ឃុំ​ត្រពាំង​ប្រី​យ៍ ជា​នាំ​ដឹកនាំ​ក្រុមការងារ​ដុតបំផ្លាញ នៅ​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧នេះ។

សកម្មភាព​គណបក្ស​ស​ង្គ្រោះ​ជាតិ ស្រុក​អន្លង់វែង នាំគ្នា​ដុត​ស្លាក​គណបក្ស​កម្ទេចចោល ដោយសារតែ​ខឹងសម្បា នឹង​ថ្នាក់ដឹកនាំ​របស់ខ្លួន​ដែល​គ្មាន​ទំនួល​ខុសត្រូវ ពុករលួយ​ស៊ីសំណូក និង​បក្ខពួកនិយម។

មូលហេតុ​ដែល​ពួកគេ​ដុត​កម្ទេចចោល​បែបនេះ ព្រោះតែ​មេបក្ស​មិន​ដោះស្រាយ​នូវ​បញ្ហា​របស់​សកម្មជន មេ​ពុករលួយ មេ​បក្ខពួកនិយម មេ​ស៊ីសំណូកសូកប៉ាន់។ ជាមួយគ្នា​នោះ បដា​ដដែល​បញ្ជាក់ថា «លា​ហើយ​សង្គ្រោះ​ជាតិ»។ ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ហែក និង​ដុត​កម្ទេចចោល​មាន៤ស្លាក ស្ថិតនៅ​ភូមិ​ទួល​កណ្តាល ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ៕

fn-2017-03-05-21-52-47-0 fn-2017-03-05-21-52-47-1 fn-2017-03-05-21-52-47-2 fn-2017-03-05-21-52-47-3 fn-2017-03-05-21-52-48-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya