ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់៤នាក់

គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់៤នាក់

ស្វាយរៀង៖ កាលពី​វេលា​ម៉ោង៥និង៣០នាទី​រសៀល​ថ្ងៃទី៤មីនា២០១៧ ។ ករណី​ទី១កើតឡើង នៅ​ចំណុច​ច្រមុះជ្រូក​រូប​សឹង្ហ ស្ថិតនៅ​ភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឲ្យ ជនរងគ្រោះ​ឈ្មោះ​សូ សា​កៀង ភេទ​ប្រុស​អាយុ៥១ឆ្នាំ​ជានគ​បាល ឋានន្តរសក្តិ វរសេនីយ៍ត្រី តួនាទី​ជា​អនុ​វរ​នគ​បាល ការពារ​ព្រំដែន លេខ៦០៩ នៃ​ស្នងការដ្ឋាន​នគ​បាល ខេត្តស្វាយរៀង​មាន​ទីលំនៅ​ភូមិ​អូ​ក្អា​ម ឃុំ​សំបួរ​ស្រុក​ស្វាយទាប​របួស​ក្បាល ផុង​លលា​ដ៏​ធ្ងន់ធ្ងរ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ខេត្តស្វាយរៀង រីឯ​ភាគី​ម្ខាង​ទៀត ឈ្មោះ​វ៉ា វណ្ណា​លីន ភេទ​ស្រី អាយុ៣៥ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយរៀង របួស​ក្បាល​ធ្ងន់ធ្ងរ​និង​បាក់ជើង​ខាងស្តាំ សន្លប់​នៅ​និង​កន្លែង ។

មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រងគ្រោះ ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​តាមផ្លូវ​ជាតិ​លេខ១ ពី​លិច​មក​កើត​លុះ​មកដល់​ចំណុច​ច្រមុះជ្រូក​រូប​សឹង្ហ ក៏​បត់​ឆ្វេង​ចូលមក​ផ្លូវ​លេខ១ចាស់​ស្របពេលនោះ ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត បើកបរ​ដោយ​លោក​វរៈសេនីយ៍ត្រី សូ​សា​កៀង អនុ​វរៈ​នគ​បាល ការពារ​ព្រំដែន​លេខ៦០៩ បើក​ម៉ូតូ ពី​ទឹ​ស​ខាង​លិចទៅ​កើត បញ្ច្រាស់ទិស​គ្នា យ៉ាង​លឿន​ក៏​ជ្រុល​ទៅបុក​គ្នា​ពេញ​ទំ​ហ៊ឹង​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​មនុស្ស​បោក​ទៅបុក​ឃឿន​ចិញ្ចើមថ្នល់​បណ្តាល​ឲ្យ​របួស​ក្បាល​ផុង​លលា​ដ៌​ធ្ងន់ធ្ងរ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ខេត្ត សមត្ថ​កិ​ច្ថ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​ភាគី​ស្ត្រី រងគ្រោះ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ។ ម៉ូតូ​ទាំងពី​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ស្នងការ​នគ​បាល​ខេត្ត​ដើម្បី​ដោះស្រាយ​តាមច្បាប់។

ករណី​ទី២កើតឡើង នៅវេលា​ម៉ោង៤និង៣០នាទី​ដែរ​នៅ លើ​កំណាត់​ផ្លូវជាតិ​លេខ១ខាងមុខ​ក្លោងទ្វា​វត្ត​បន្ទាយ ស្ថិតនៅ​ភូមិ​បន្ទាយ​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ទាំងសងខាង បាក់ជើង​បែកក្បាល​ធ្ងន់ធ្ងរ ទាំងបី​នាក់ ។

មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌប់ កូនតូច​ពីក្រោយ​ម្នាក់​លុះ​មកដល់​ខាងមុខ​ក្លោងទ្វា​វត្ត​បន្ទាយ ទំនងជា​ខូច​ម៉ូតូ ក៏​ទល់​ម៉ូតូ​ទុក​នៅលើ​ចិញ្ចើមថ្នល់ រួច​ដឹក​ដៃ​កូន​រត់​ឆ្លងថ្នល់ ពី​ជើង​ទៅ​ត្បូង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ស្របពេលនោះ​ក៏មាន​ម៉ូតូ១គ្រឿង​បើកបរ​ដោយ​ឈ្មោះ​សុខ​សុជាតិ​ភេទ​ប្រុស​អាយុ១៧ឆ្នាំ ជា​សិស្ស​ថុ​នាក់​ទី៩ អនុវិទ្យាល័យ​ហ៊ុនសែន​ស្វាយ​តា​យាន នៅ​ភូមិ​ស្វាយ​តា​យាន ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោ​ទ៌ បុក​ចំពាក់​កណ្តាល​ខ្លួន​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ ដួល​បោក​ទៅលើ​ថ្នល់ជាតិ​បែកក្បាល និង​បាក់​ភ្លៅ​ខាងឆ្វេង​សន្លប់​នៅ​និង​កន្លែង រីឯ​កូប​ប្រុស​អាយុ៥ឆ្នាំ​របួស​បែកក្បាល​ធ្ងន់ធ្ងរ ៕9c75e78601fc2e66650286fefdb791ca 271 272 273

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya