ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » យុវជន​ម្នាក់​ត្រូវបាន​គេ​ឡោមព័ទ្ធ​ចាប់វាយ​រហូត​ដល់​ស្លាប់ ត្រូវបាន​គេ​ចោទប្រកាន់ថា លួច​កង់

យុវជន​ម្នាក់​ត្រូវបាន​គេ​ឡោមព័ទ្ធ​ចាប់វាយ​រហូត​ដល់​ស្លាប់ ត្រូវបាន​គេ​ចោទប្រកាន់ថា លួច​កង់

ឥណ្ឌូនេស៊ី៖ យុវជន​ម្នាក់​ត្រូវបាន​គេ​ឡោមព័ទ្ធ​ចាប់វាយ​រហូត​ដល់​ស្លាប់ ខណៈ​យុវជន​រូបនេះ​ត្រូវបាន​គេ​ចោទប្រកាន់ថា (បាន​លួច​កង់​របស់គេ)ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ០៣មិនា២០១៧កន្លងទៅនេះ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។

យុវជន​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ អូ​សា មី​ត្រាស់ ភេទ​ប្រុស អាយុ១៧ឆ្នាំ ត្រូវបាន​គេ​វាយ​ស្លាប់ ក្នុង​ប្រឡាយទឹក​មួយកន្លែង យ៉ាង​អាណោច​អាធ​ម័។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ប្រចាំ​តំបន់​នេះ បាន​និយាយថា នេះ​គឺជា​ការ​ទារុណកម្ម​ប្រឆាំង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មួយ នៅក្នុង​ប្រទេស​នេះ ដោយ​ប្រជាជន​មិនគួរណា កាត់ទោស​ក្មេងប្រុស​ម្នាក់​ដល់​ថ្នាក់​សម្លាប់​នោះទេ ដោយ​ទោស​គាត់ ត្រឹមតែ​លួច​កង់ ក្នុងភូមិ​ប៉ុណ្ណោះ ហើយ​គួរតែ​បញ្ជូន​គាត់​ទៅ​តុលាការ ទើបត្រូវ ។

នេះ​គឺជា​សកម្មភាព​ដ៏​អាក្រក់​មួយ ដែល​មនុស្ស​មួយ​ភូមិ​បាន​ព្រួត​គ្នា​វាយ និង​ដាក់ទណ្ឌកម្ម​ក្មេងប្រុស ម្នាក់​រហូតដល់​ស្លាប់ ដោយ​គ្រាន់តែ​ទោស​ត្រឹមតែ​លួច​កង់​សោះ ហើយ​នេះ​ក៏បាន​បង្ហាញ​ពី​ការធ្លាក់ចុះ នៃ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​នេះ​ផងដែរ៕

Screen-Shot-2017-03-05-at-3.59.23-PM-740x1024 Screen-Shot-2017-03-05-at-3.59.49-PM-718x1024

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya