ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​ម៉ូតូ​ឌ្រី​ម​សង់​ផ្ទុប​នឹង​រថយន្ត​សាំ​យ៉ុង ស្លាប់3នាក់​នៅនឹងកន្លែង

រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​ម៉ូតូ​ឌ្រី​ម​សង់​ផ្ទុប​នឹង​រថយន្ត​សាំ​យ៉ុង ស្លាប់3នាក់​នៅនឹងកន្លែង

ព្រៃវែង៖ យុវជន3នាក់​បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ​រន្ធត់​គឺ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​ហើយ​អូស​ទៅបុក​ផ្ទុប​នឹង​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀត​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា។

កាលពី​ថ្ងៃទី5ខែ​មិនា​ឆ្នាំ2017 វេលា​ម៉ោង16នឹង30នាទី​ល្ងាច​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ8ចន្លោះ​ឡី​ឡូ​ម៉ែត្រ​លេខ71.72ស្ថិតក្នុង​ភូមិ​គ្រួស​ឃុំ​ព្រៃ​ព្នៅ​ស្រុក​ពារាំង​ខេត្តព្រៃវែង។ប្រជាពលរដ្ឋ​បានឃើញ​ហេតុ​ការ​បាន​ឲ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ព្រៃវែងC125ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1CL.0450ជិះ​គ្នា3នាក់​បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ពេលដែល់​មកដល់​ចំណុចកើតហេតុ​អ្នកបើកបរ​ម៉ូតូ​ហាក់ដូចជា​ចង់​បត់​ឆ្វេង​បន្តិច​ច​ហ់​បត់​ស្តាំ​បន្តិច​ហើយ​គាប់​ជួន​ពេលនោះ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រៃវែង 3A.0722បើក​មកពី​ក្រោយ​ក៏បាន​បុក​ម៉ូតូ​រងគ្រោះ​ពីក្រោយ​យ៉ាង​ពេញទំហឹង ហើយ​អូស​ប្រហែលជា10ម៉ែត្រ​ផ្រុ​ល​ទៅបុក​ផ្ទុប​ជាមួយ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​លឿង​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE.7260ដែលមាន​ទិសដៅ​បញ្ច្រាស់​គ្នា​បណ្តាល​ឲ​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ3នាក់​ស្លាប់បាត់​បង់ជីវិតភ្លាមៗនៅនឹងកន្លែង​កើតហេតុ​តែម្តង​បន្ទាប់មក​បងប្អូន​ប្រជាពលរដ្ឋ​បាននាំគ្នា​ទាញយក​សព​ជនរងគ្រោះ​ចេញពី​ក្រោម​រថយន្ត។

សមត្ថកិច្ច​នគរបាល​ស្រុក​ពារាំង​បាន​ឲ​ដឹងថា​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​ផងដែរ​តែ​ជនរងគ្រោះ​ទាំង3នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​ចំណែកឯ​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង​ឈ្មោះ​ឡៃ ឆៃ​យ៉ា​ភេទ​ប្រុស​អាយុ29ឆ្នាំមាន​ទីលំនៅ​ភូមិ​អូ​ខ្លូត​ឃុំ​តា​មុង​ស្រុក​មេ​មុត​ខេត្ត​ត្បូងឃ្មុំ​ចំណែកឯ​អ្នកបើករថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​ក្រោយពេល​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​ទាំ3ឲ្យ​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ចំណែក​ម៉ូតូ​នឹង​រថយន្ត​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង​រង់ចាំ​ដោះស្រាយ​តាមច្បាប់៕17155915_1840688442871979_1474595400271147197_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya