ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ក្រាបក្រុមចោរប្លន់ ចំនួន៥នាក់ ដែលតែងតែ ធ្វើសកម្មភាព នាពេលកន្លងទៅ ក្នុងរាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នេះ ជនសង្ស័យទាំង៥នាក់ ត្រូវនាំខ្លួន ទៅរកវត្ថុតាង ដែលពួកវា ធ្វើសកម្មភាព ។
មន្ត្រីអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីមានករណីប្លន់ ប្រដាប់អាវុធ កើតឡើង នៅក្នុង រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់មេបញ្ជាការអាវុធហត្ថ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង សហការជាមួយ កម្លាំងនគរបាល រាជធានីភ្នំពេញ បានធ្វើការចាប់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់។ក្រុម
ជនប្រដាប់អាវុធ ដែលចាប់ខ្លួន រួមមាន៖
១.ឈ្មោះ មួង ហេង
២.ឈ្មោះ ហែម ចំរើន
៣.ឈ្មោះលី វ័ន្តសុភាសុឋានៈ
៤.ឈ្មោះ ឈិន រិទ្ធា
៥.ឈ្មោះ វ៉ាន់នី ផានិត។
សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែតុលានេះ កំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំខ្លួនជនសង្ស័យ ទៅកាន់ទីតាំងនៅមុខវិទ្យាល័យជម្ពូវ័ន្ត ដើម្បីឲ្យធ្វើត្រាប់ពីសកម្មភាពរបស់ពួកគេ ដែលបានដេញបាញ់ និងកាប់ទៅលើយុវជនមួយក្រុម។ សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ ក្រុមជនអន្ធពាល ដែលជាសិស្សវិទ្យាល័យជម្ពូវ័ន្ត បានធ្វើសកម្មភាពដេញបាញ់ និងកាប់ទៅលើយុវជនមួយក្រុម ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់អំពែភ្នំ នៅត្រង់ចំណុចជិតសាលាក្រីខ្មែរក្រហម បានបណ្តាលឲ្យមានរបួស។ បន្ទាប់ពីពួកគេធ្វើសកម្មភាពរួច ក៏បាននាំគ្នា
ជិះម៉ូតូគេចខ្លួនបាត់។ កំលាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធរាជធានីភ្នំពេញ បានបំបែកសំណុំរឿងក្រុមអន្ធពាល ដែលបានដេញបាញ់ និងកាប់គ្នា បន្ទាប់ពីលោក បានចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធរាជធានីភ្នំពេញ៕ ដោយ៖ មករា
» Breaking News, ព័ត៌មានជាតិ » ប៉េអឹមបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ៥នាក់