ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ចុះចោល​ប្តី​ក្រោយ​និង​កូនស្រី​ម្នាក់ ទៅយក​ប្តី​ដើម​រយៈពេល១ឆ្នាំ ហើយ​ត្រឡប់មក​យក​កូនស្រី​ទៅ​រស់នៅ​ជាមួយ តែ​ប្តី​ចុង​ដណ្តើមយក​កូនស្រី​វិញ បង្ក​ឱ្យ​ភ្ញាក់ផ្អើល

ស្ត្រី​ម្នាក់​ចុះចោល​ប្តី​ក្រោយ​និង​កូនស្រី​ម្នាក់ ទៅយក​ប្តី​ដើម​រយៈពេល១ឆ្នាំ ហើយ​ត្រឡប់មក​យក​កូនស្រី​ទៅ​រស់នៅ​ជាមួយ តែ​ប្តី​ចុង​ដណ្តើមយក​កូនស្រី​វិញ បង្ក​ឱ្យ​ភ្ញាក់ផ្អើល

ភ្នំពេញ ៖ ហេតុការណ៍​នោះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៦និង៣០នាទី​ល្ងាច ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​មន្ទីរពេទ្យ​លោកសង្ឃ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី២ ខណ្ឌទួលគោក។

ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ បាយ សុភាព អាយុ៣៨ឆ្នាំ មាន​មុខរបរ​នៅផ្ទះ មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ៍​ស្វាយមីង ឃុំ​ស្វាយមីង ស្រុក​អូ​រាំ​ឪ ខេត្តកំពង់ចាម ប្តី​ដើម​មានឈ្មោះ គឹម ចិន្តា អាយុ៤៣ឆ្នាំ មាន​មុខរបរ​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​សំ​ប៊ួ​រ ឃុំ​សំ​ប៊ួ​រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង អ្នក​ទាំង២នាក់​ស្នាក់​ផ្ទះជួល​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកឯ​កូនស្រី​ដែល​ឪពុកម្តាយ​ដណ្តើម​គ្នា​យក​នោះ​ឈ្មោះ ស៊ុយ សុភ​ក្ក្រ អាយុ១៣ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ជាមួយ​ម្តាយមីង​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រីឯ​ឪពុក​មានឈ្មោះ សែត ចាន់​ស៊ី អាយុ៣៧ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ខ្ពប ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។ រូបនាង​បាន​ចែកផ្លូវ​គ្នា​ជាមួយ​ប្តី​ដើម​បាន​រយៈពេល៦ឆ្នាំ បានកូន​ប្រុស​ម្នាក់ រួច​រូបនាង​បាន​យកប្តី​ក្រោយ​ម្នាក់ទៀត បាន​រយៈពេល១៧ឆ្នាំ​បានកូន​ស្រី​ម្នាក់ ហើយ់​រូបនាង​ក៏បាន​ចុះចោល​ប្តី​ក្រោយ​ទៅ​រស់នៅ​ជាមួយ​ប្តី​ដើម​វិញ​បាន​រយៈពេល១ឆ្នាំ។

ក្រោយពី​រូបនាង​ចុះចោល​ប្តី​ក្រោយ​ទៅ​រួម​រស់នៅ​ជាមួយ​ប្តី​ដើម​មួយរយៈ​នោះ នៅ​ថ្ងៃទី១ មីនា ប្អូនស្រី​បង្កើត​របស់​នាង​ខ​ល​ទូរស័ព្ទ​ប្រាប់​គាត់​ថា ប្តី​របស់​នាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរ​បួស​ធ្ងន់ធ្ងរ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។ លុះ​ព្រឹក​ថ្ងៃទី២ ខែ​ឆ្នាំ​ដដែល រូបនាង និង​ប្តី​ដើម​បាននាំគ្នា​ឡើង​ជិះ​រថយន្ត​ស្នួល​មក​ភ្នំពេញ ដើម្បី​មក​មើល​ប្អូនថ្លៃ។ បន្ទាប់ពី​មកដល់​មន្ទីរពេទ្យ​មើល​ប្អូនថ្លៃ​បាន​រយៈពេល​មួយថ្ងៃ នៅ​ថ្ងៃទី៤ រូបនាង និង​ប្តី​បាននាំគ្នា​ទៅលេង​នៅផ្ទះ​ប្អូនស្រី​បង្កើត​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ក៏បាន​ជួបនឹង​កូនស្រី​របស់ខ្លួន​នៅ​ទីនោះ ក៏​បបួល​កូនស្រី​ទៅ​នៅ​ជាមួយ​គាត់​ឯ​ខេត្តបន្ទាយមានជ័យ ខណៈនោះ​កូនស្រី​ក៏បាន​យល់​ព្រមទៅ​នៅ​ជាមួយ ហើយ​បានរៀបចំ​ខោអាវ​ដាក់​វាល់​ឡូ​ស្ពាយ​មក​សំរាក​នៅក្នុង​មន្ទីរពេទ្យ ដើម្បី​ព្រឹក​ឡើង​ចាកចេញ​ធ្វើដំណើរ​ទៅ​រស់នៅ​ជាមួយ​ម្តាយ​ឯ​ខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែ​រឿងនេះ​ត្រូវបាន​បែកធ្លាយ​ដល់​ប្តី​ក្រោយ​ដែល​ត្រូវជា​ឪ​ក្មេង​នោះ បាន​ជិះ​ម៉ូតូឌុប​មក​មន្ទីរពេទ្យ ដើម្បី​មក​យក​កូនស្រី​វិញ តែ​ស្ត្រី​ខាងលើ​មិន​ព្រមឱ្យ​កូន​វិញ​នោះទេ ហើយក៏​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍ និង​ធ្វើការ​សម្របសម្រួល​ដោយ​ឱ្យ​ភាគី​ទាំង២នាក់​ប្តី​ប្រពន្ធ​នាំគ្នា​ទៅ​ស្រុកកំណើត ដើម្បី​ធ្វើលិខិត​លែងលះ​ចែក​កូន​ឱ្យដាច់​ស្រេច​ជៀសវាង​កុំឱ្យ​មានរឿង​បែបនេះ៕

73fc3977-aaed-471c-ad6d-5a65a65da95b 73013e81-b57b-440f-b97a-dc5fe739e1dd a73b94fa-40be-4967-87c3-930c5504df2b ce420723-f3de-483c-b123-9ed15b53f35a e37afb1f-8643-47d8-87c4-2fe4c2af0ca4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya