ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ១៥នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ១៥នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ នៅ​ម៉ោង២និង១០នាទី​យប់​ថ្ងៃទី៤ ខែមីនា​ឆ្នាំ ២០១៧ នៅ​ចំនុច ផ្លូវកែង​ផ្ទះសំណាក់ យីហោ​អប្សរា ផ្ក្លូ​វ២១៧(មុន្នី​រ៉េត)  ភូមិ​ដំណាក់​ធំ១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ឈ្មោះ ឃុន រៀម (ហៅ ពេជ្រ )ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​ភូមិ​ទ្រា២ សង្កាត់​ស្ទឹងមានជ័យ  ខណ្ឌមានជ័យ និង​ឈ្មោះ នូ រ៉ៃ​យ៉ា (ហៅ ជ្រូក )ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ​កាប់​គោ  ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ដកហូត​វត្ថុតាង​រួមមាន ក្រាម​ស​ថ្លា​ចំនួន២កញ្ចប់ ។

ក្រោយពី​សួរនាំ​ហើយ​នៅវេលា​ម៉ោង៣និង១០នាទី​យប់​នា​ថ្ងៃខែ​ឆ្នាំ​ដដែល នៅ​ចំនុច ផ្លូវ​បេតុង ភូមិ​ទ្រា៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំង​អាវុធ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ជា​បក្ខពួក​ចំនួន២នាក់​ទៀត។ ឈ្មោះ អោម សំអុល (ហៅ យ៉ាវ )ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ រត់​ម៉ូតូ ស្នាក់នៅ​ភូមិ​ទ្រា៣ សង្កាត់​ស្ទឹង​មាន ជ័យ ខណ្ឌមានជ័យ  ភ្នំពេញ និង​ឈ្មោះ វ៉ន គី​រី​ហត្ថា ហៅ តុលា ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​រត់​តុ​ការ  ភូមិ​ទ្រា២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បន្ទប់​មក​បាន​បន្ត ចុះ​នៅ​ចំណុច​បន្ទប់​ជួល គ្មាន​លេខ ភូមិ​ទ្រា៣ សង្កាត់​ស្ទឹងមានជ័យ ។ កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ សហ​ការណ៍​ជាមួយ ការិយាល័យ គ្រឿងញៀន​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ ជា​បក្ខពួក ចំនួន០១នាក់ ឈ្មោះ​កាន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ២៤ឆ្នាំ​មុខរបរ​ជាង។ ក្រោយពី​សួរនាំ​រួច​នៅវេលា​ម៉ោង ១០៖៣០នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង សហការ​ណ៍ បន្ត ឆែកឆេរ​រក​បក្ខពួក​ជនសង្ស័យ​មួយកន្លែង​ទៀត ស្ថិតនៅ​ចំនុច​រោង​ហ្គេម​បាញ់​ត្រី ក្រុមទី៥ ភូមិ​ដំណាក់​ធំ១ សង្កាត់​ស្ទឹងមានជ័យ បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន៤នាក់ ទី១.ឈ្មោះ សែម សាវ​ត្តា ភេទ​ស្រី​អាយុ២២ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ខណ្ឌដង្កោ , ទី២.ស៊ីម បូរ៉ា (ហៅ​បារាំង )ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី៣.ង៉ែត សុ​ខេ ភេទ​ប្រុស អាយុ១៩ឆ្នាំ មុខរបរ​សំណង់​ស្នាក់នៅ​ភូមិ​ឬ​ស្សី និង​ទី៤.អ៊ាង ត្រា ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​ព្រូ​រថយន្ត ស្នាក់នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ។

បើតាម​សមត្ថកិច្ច  នៅ​ម៉ោង១១និង៣០នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល នៅ​ចំនុច(ផ្ទះសំណាក់​យីហោ អប្សរា ) ភូមិ​ដំណាក់​ធំ១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំង​បាន សហការ​ណ៍ ឆែកឆេរ​បន្ទប់​ផ្ទះសំណាក់​ខាងលើ នៅ​បន្ទប់​លេខ១០២ .១០៣ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦នាក់/ស្រី​ចំនួន២នាក់ ទី១.ឈ្មោះ ណន តុលា ភេទ​ប្រុស អាយុ២៥ឆ្នាំ និស្សិត ស្នាក់នៅ​សង្កាត់​បឹងទំពុន, ទី២.ឈ្មោះ សុំ សំណាង ភេទ​ប្រុស អាយុ១៦ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់/ឬ​ស្សី, ទី៣.ឈ្មោះ ទឹម ពៅ ហៅ​ក្រឹម ភេទ​ប្រុស​អាយុ២២ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ខេត្តកណ្ដាល, ទី៤.យ៉​ន ពន្លឺ ភេទ​ប្រុស អាយុ២០ឆ្នាំ​មុខរបរ​សិស្ស ស្នាក់​ភូមិ​ឬ​ស្សី, ទី៥.ឈ្មោះ សាន្ត ស្រី​ដា ភេទ​ស្រី អាយុ១៩ឆ្នាំ​មុខរបរ​បំរើការ​KTV ស្នាក់នៅ​ភូមិ​ឬ​ស្សី និង​ទី៦.ឈ្មោះ ថា ធា​រី ភេទ​ស្រី អាយុ១៨ឆ្នាំ មុខរបរ​លក់​ខោអាវ ស្នាក់នៅ​ខណ្ឌ៧មករា។ ដកហូត​វត្ថុតាង.ក្រាម​ស​ថ្លា​ចំនួន៣កញ្ចប់​តូច ដប​ជក់២- ក្បាល​ដប១ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូនមក កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​បន្ត៕

that-0079 that-0080

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya