ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ក្រុមចោរប្លន់​នៅ​ស្រុក​ស្នួល ខណៈ​បក្ខពួក៣នាក់​កំពុង​តាម​ប្រមាញ់

ប៉ូលិស​បង្ក្រាប​ក្រុមចោរប្លន់​នៅ​ស្រុក​ស្នួល ខណៈ​បក្ខពួក៣នាក់​កំពុង​តាម​ប្រមាញ់

(ក្រចេះ)៖ នៅ​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ថា ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​ម្សិលមិញ ក្រោយពី​សមត្ថកិច្ច​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ ឈ្មោះ ស៊ីម សារី ភេទ​ប្រុស អាយុ៦២ឆ្នាំ រស់នៅ​ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​ថា មាន​ជនសង្ស័យ៤នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ៤គ្រឿង បានមក​ស្ទាក់​ខ្លួន ហើយ​ព្រួត​វាយ​ជនរងគ្រោះ យក​កាបូប​លុយ​ដែលមាន​ប្រាក់​ចំនួន៣,០០០ដុល្លារ នៅមុខ​វិទ្យាល័យ​ស្នួល តែ​ត្រូវ​ជនរងគ្រោះ ចាប់​ជនសង្ស័យ​ម្នាក់ តែ​ពេលនោះ​ជនសង្ស័យ ក៏បាន​ហុយ​កាបូប​លុយ​ឲ្យ​ជនរងគ្រោះ​វិញ រួច​ពួកគេ​ទាំង៤នាក់ បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់។

កម្លាំង​នគរបាល​ស្រុក​ស្នួល ខេត្តក្រចេះ ក្រោម​កា​រក​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាន បាន​បង្ក្រាប និង​ចាប់ខ្លួន​បក្ខពួក​ក្រុមចោ​រ​ប្លន់​ម្នាក់ ខណៈ៣នាក់​ទៀត​កំពុង​រត់គេចខ្លួន ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្លន់​នាពេល​កន្លងទៅ។

ក្រោយ​ស្ដាប់​ការរៀបរាប់​របស់​ជន​រងគ្រោះ កម្លាំង​នគរបាល​ស្រុក​ស្នួល បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ស្រាវជ្រាវ​តាមរក​មុខសញ្ញា​រហូត ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ម៉ូតូ១គ្រឿង។ ជនសង្ស័យ ដែល​នគរបាល​ឃាត់ខ្លួន​នោះ ឈ្មោះ ឡោ ខេង អាយុ៤៨ឆ្នាំ ក្រោយពី​សាកសួរ និង​ស្រង់​ចម្លើយ​របស់​ជនសង្ស័យ បាន​សារភាពថា រូបគេ​ពិតជា បានធ្វើ​សកម្មភាព​ព្រួត​វាយ និង​យក​កាបូប​លុយ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន។

ការធ្វើសកម្មភាព​ខាងលើ រូបគេ​មាន​បក្ខពួក​ចំនួន៣នាក់​ផ្សេងទៀត ទី១៖ឈ្មោះ ស៊ុយ អាយុ៥៥ឆ្នាំ រស់នៅ​ខេត្តតាកែវ រត់គេចខ្លួន​បាត់ ជិះ​ម៉ូតូ​ម៉ាក​Honda Dream C125, ទី២៖ឈ្មោះ គា អាយុ៥២ឆ្នាំ រស់នៅ​ខេត្តកំពត រត់គេចខ្លួន​បាត់ ជិះ​ម៉ូតូ​ម៉ាក ស៊ី​រ៉ូ​ស, ទី៣៖ឈ្មោះ ផេង អាយុ៤៧ឆ្នាំ រស់នៅ​ភ្នំពេញ រត់គេចខ្លួន​បាត់​ជិះ​ម៉ូតូ Honda Dream ៕fn-2017-03-04-14-30-20-0 fn-2017-03-04-14-30-20-1 fn-2017-03-04-14-30-21-2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya