ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ម្នាក់ និង​គ្រឿងញៀន​ជិត៥គីឡូក្រាម

ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ម្នាក់ និង​គ្រឿងញៀន​ជិត៥គីឡូក្រាម

ខេត្តស្ទឹងត្រែង៖ នៅវេលា​ម៉ោង៩ព្រឹក ថ្ងៃ​ទៅ០៤មិនា​ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិសាស្ត្រ​ក្នុងភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ខេត្តស្ទឹងត្រែង។

ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ឈ្មោះ ថាវ ម៉ៃ​សន ភេទ​ប្រុស អាយុ៣៩ឆ្នាំមាន​ស្រុកកំណើត នៅ​ភូ​មិណា​ឌី ស្រុក​វៀង​ថង ខេត្ត​បូ​លី​ខាំ​សៃ ប្រទេស​ឡាវ នាំ​គ្រឿងញៀន ចូលមក​ប្រទេស​កម្ពុជា ឆ្លងតាម​ខេត្ត ស្ទឹងត្រែង ត្រូវ​កំលាំងចំរុះ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជាមួយ​វត្ថុតាង មាន​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ក្រាម ពណ៌​ស (ម៉ា​ទឹកកក) ៥ក​ញ្ជា​ប់​ធំ។

ជនសង្ស័យ​ឈ្មោះ​ម៉ៃ​សន​ញ៉ា​ខាម បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​ខ្លួន​ពិតជា នាំយក​គ្រឿងញៀន​នេះ​ចូល​ពី​ប្រទេស​ឡាវ​មក​មែន​ដោយ​ខ្លួន​ជា​កសិករ គ្រួសារ ក្រីក្រ​ស៊ីឈ្នួល​ទទួល​កាន់​យកមក​ដើម្បី​ជា​ថ្នូ​យកប្រាក់​សំរាប់​ចិញ្ចឹមជីវិត​ហើយក៏​មិនបាន​ដឹងថា​សមត្ថកិច្ច​តាមដាន​ចាប់ខ្លួន​នេះ​ទេ។ លោក​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនី​យ៏​ត្រី​ម៉ៅ​តា​រ៉ា​ស្នងការ​នគរបាល​ខេត្ត ស្ទឹងត្រែង បាន​បញ្ជាក់ថា៖រាល់​សកម្មភាព ជួញដូរ គ្រឿងញៀន​ទោះ​ក្នុង​រូបភាព​បែបណាក៏ដោយ សមត្ថកិច្ច​ដាច់ខាត​មិន​លើកលែង​ឡើយ​ពីព្រោះ​គ​ង្វើ​រទាំង​នេះ​វា​បាន​បំផ្លាញ​សន្តិសុខ​សង្គម​ទាំងមូល។

បញ្ហា​នេះ​ទាំង​កំលាំង​នគរបាល​កំពុង​បង្កើន​ការប្រយុទ្ធប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​តាមដាន​មុខសញ្ញាផ្សេងៗទៀត​ឲ្យ​បាន​ឆ្លើយតប​តាម​ការណែនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​និង​ក្រសួងមហាផ្ទៃ​ហើយ​នេះ​ក៏​ជា​លើក​ទី១នៅក្នុង​ខែ​មិនា​នេះ ដែល​ជនសង្ស័យ​ថ្លើមធំ​ហ៊ាន​នាំ​ថ្នាំញៀន៥ក​ញ្ជា​ប់​ធំ​ស្មើ​និង(៤៩២៨.៩ក្រាម)ចូលមក​ខឹ​ត្ត​ស្ទឹងត្រែង។   លោកស្នងការ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទោះជា​ជនជាតិ​ឡាវ​ក្តី​ខ្មែ​ក្តី​សូមកុំ​ជឿ តាម​ការ​ញួ​សញុ​ង​របស់​មេក្លោង​និង​ចង់បាន​ប្រាក់​ទោះ​ក្នុង​កំរិត​ណាក៏ដោយ ពីព្រោះ​សកត្ថ​កិច្ច​ដាច់ខាត​ត្រូវតែ​ឃាត់ខ្លួន​យកមក​ដាក់ទោស​តាមច្បាប់ ៕

3af45b8b-160f-4209-b2ee-40fb6a960dd8 5ab40d16-1380-490f-8767-07a347713b10 5decbcac-1bf7-45e7-98f0-ff1328fde6bd be5c4d6e-5515-4b45-a66f-1d8f85ee1d84

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya