ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ដ្រី​ម្នាក់​ជួល​ស្លាប់ មិនមែន​ករណី​ឃាតកម្ម​អ្វី​នោះទេ?

ស្ដ្រី​ម្នាក់​ជួល​ស្លាប់ មិនមែន​ករណី​ឃាតកម្ម​អ្វី​នោះទេ?

ខេត្តកំពង់ធំ៖ ស្ត្រី​ម្នាក់​សតិ​មិន​គ្រប់ បាន​ខ្យល់គរ​ដួល​ស្លាប់ នៅ​ចំណុច​ក្រសាំង​តាជ ក្នុងភូមិ​សន្ទុក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង២និង១៥នាទី​រសៀល​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ។

រាល់ថ្ងៃ ប្រជា​ពល​រដ្ន​តែង​ឃើញ​ជនរងគ្រោះ តែងតែ​ដើរ​នៅ​រស់នៅ​ឆ្ងាយ​ពី​មនុស្ស​ម្នាក់​ដោយសារតែ​គេ​ដឹងថា គាត់​ជាម​នុស្ស​វិកល​ច​រឹក ទើប​ពុំមាន​នរណា យកចិត្តទុកដាក់​ផ្ដល់​បាយទឹក ក្រៅពី​សាច់ញាតិ​នោះទេ ជួន​ពេលខ្លះ​គ្មាន​នរណា​នៅ​ជិត អត់បាយ​ក៏មាន តែ​មកដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ ពុំ​ដឹង​ទៅណា លុះដល់​ម៉ោង​បាយ​មិនឃើញ ក៏ត្រូវ​បងប្អូន​ដើររក តែ​រក​មិនឃើញ ក្រោយមក​ត្រូវបាន​គេ​ប្រទះឃើញ​ដួល​ស្លាប់​នៅក្នុង​គុម្ពោធ​ព្រៃ​ក្បែរ​ភូមិ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្ដង។

ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ញ៉ាក់ ធឿន ភេទ​ស្រី អាយុ៥១ឆ្នាំ នៅ​ភូមិ រលួស​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។ ក្រោយ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច បាន​សន្និដ្ឋានថា ជនរងគ្រោះ​នេះ ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​មែន ពុំមាន​ករណី​ឃាតកម្ម​អ្វី​នោះទេ ទើប​ប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

bun-1-2 bun-2-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya