ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​ជនរងគ្រោះ​លង់ទឹក​ស្លាប់ ហើយ​អណ្តែត​ឡើង ក៏​ហៅ​បងប្អូន​អ្នកជិតខាង​ឲ្យ​ទៅ​ជួយ​មើល

ប្រទះឃើញ​ជនរងគ្រោះ​លង់ទឹក​ស្លាប់ ហើយ​អណ្តែត​ឡើង ក៏​ហៅ​បងប្អូន​អ្នកជិតខាង​ឲ្យ​ទៅ​ជួយ​មើល

ខេត្តកណ្ដាល៖ កាលពី​វេលា​ម៉ោង០៨និង៣០នាទី​ថ្ងៃទី០៤ ខែ​មិនា ឆ្នាំ២០១៧នេះ នៅ​ចំណុច​ខ្វែង​ធំ ស្ថិត​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល។ ដោយមាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ឡូត ធឿន ភេទ​ប្រុស អាយុ៣៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃទទឹង ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​មុខរបរ រាវ​ខ្ចៅ​លក់។

នៅ​ថ្ងៃទី០៣មិនា២០១៧វេលា​ម៉ោង១៧:០០នាទី​ជនរងគ្រោះ​ឈ្មោះ ឡូត ធឿន​បាន​ចុះទៅ​រាវ​ខ្ចៅ​នៅ​ខ្វែង​ធំ​ខាងក្រោយ​ផ្ទះ ដើម្បី​យកមក​លក់​ដូច​សព្វដង ហើយ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ ។

លុះ​ព្រឹក​ឡើង​ថ្ងៃទី០៤មិនា២០១៧ វេលា​ម៉ោង០៨និង៣០នាទី មានឈ្មោះ​យិន មាស ភេទ​ប្រុស អាយុ៣៧ឆ្នាំ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល បាន​ជិះទូក​ត្នោត​ទៅ​មើល​ត្រាវ​នៅ​ខាងក្រោយ​ផ្ទះ ជិត​ផ្ទះ​ជនរងគ្រោះ ក៏​ប្រទះឃើញ​ជនរងគ្រោះ​លង់ទឹក​ស្លាប់ ហើយ​អណ្តែត​ឡើង ក៏​ហៅ​បងប្អូន​អ្នកជិតខាង​ឲ្យ​ទៅ​ជួយ​មើល ៕

2017-03-03_12.46.47 FB_IMG_1488519158436 FB_IMG_1488519164718

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya