ពោធិ៍សាត់ ៖ ស្ត្រី២នាក់ជាបងប្អូនបង្កើតនឹងគ្នាត្រូវព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបញ្ជាឱ្យនគរបាលក្រុងពោធិ៍សាត់ឃាត់ខ្លួនភ្លាមៗ ខណៈពេលចេញពីបន្ទប់សវនាការព្រួតគ្នាវាយប្តីបែកក្បាលហូរឈាមកាល ពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ តុលា ២០១៣ នៅក្នុងបរិវេណតុលាការខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមន្ត្រីក្រឡាបញ្ជីបាន ឱ្យដឹងថា ស្ត្រីទាំង២នាក់ ម្នាក់ឈ្មោះស៊ុន សុគន្ធី អាយុ៣២ឆ្នាំ ជាប្អូន និងម្នាក់ទៀតឈ្មោះស៊ុន សុគន្ធា អាយុ៣៦ឆ្នាំ ជាបង ចំណែកបុរសរងគ្រោះឈ្មោះខៀវ គឹមលី អាយុ៣៩ឆ្នាំ ជាប្តីរបស់ស្ត្រីឈ្មោះស៊ុន សុគន្ធី ។ ទាំង៣នាក់រស់នៅភូមិកណ្តោល ឃុំក្បាលត្រាច ស្រុកក្រគរ ។
មន្ត្រីរូបនោះឱ្យដឹងទៀតថា ស្ត្រីឈ្មោះស៊ុន សុគន្ធី និងបុរសឈ្មោះខៀវ គឹមលី មានទំនាស់លែងលះគ្នា។ កាលពីសប្តាហ៍មុនបានចូលសវនាការម្តងហើយ តែមិនទាន់សម្រេច ដោយពេលនោះប្រពន្ធបានយកស្បែកជើងកែងចោតវាយក្បាលប្តីម្តងរួចមក ហើយ លុះនៅថ្ងៃទី១០ តុលា នេះតុលាការបានកំណត់ឱ្យចូលសវនាការម្តងទៀត។
បន្ទាប់ពីសវនាការបានបញ្ចប់តាមនីតិវិធីរួចចេញមកក្រៅបន្ទប់សវនា ការស្រាប់តែស្ត្រីជាប្រពន្ធ និងបងស្រីព្រួតគ្នាចាប់ក្របួចក.អាវយកដុំថ្មគប់ក្បាលប្តីបែក ឈាមរត់ពេញបរិវេណតុលាការ ៕