ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ផ្ទះ​ស្តុក​ឈើ​មួយកន្លែង​សមត្ថកិច្ចកំពុង​ឆែកឆេរ​សង្ស័យថា​មាន​ឈើប្រណិត​តម្លៃ​រាប់លាន​ដុល្លារ

ផ្ទះ​ស្តុក​ឈើ​មួយកន្លែង​សមត្ថកិច្ចកំពុង​ឆែកឆេរ​សង្ស័យថា​មាន​ឈើប្រណិត​តម្លៃ​រាប់លាន​ដុល្លារ

កំពង់ស្ពឺ៖ ថ្ងៃទី០៣ខែ​មិនា​ឆ្នាំ២០១៧ផ្ទះ​ស្តុក​ឈើ​មួយកន្លែងត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការឆែកឆេរ​សង្ស័យថា​បាន​លាក់​ឈើប្រណិត​ជា​ឈើ​ធ្នង់​ច្រើន​ម៉ែត្រគូប។ការចុះ​ប្រ​ត្តិ​ប​ត្តិ​ការ​នេះគឺ​តាម​បញ្ជា​ពី​លោក​អភិបាលខេត្ត​និង​ដោយមាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​ដែ។

ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ​ដែល​លាក់ឈើប្រណិត​នោះ​គឺមាន​ឈ្មោះ​ងួនចាន់ថា ភេទ​ប្រុស​អាយុ៣៨ឆ្នាំនិងប្រពន្ធ​ឈ្មោះ​នួនជឿនអាយុ២៥ឆ្នាំ។ទីតាំង​កន្លែង​ដែល​សមត្ថកិច្ចកំពុងធ្វើការ​ឆែកឆេរ​នោះគឺ​ស្ថិតនៅក្នុង​ភូមិ​កណ្តាល​ឃុំ​មហា​សាំងស្រុក​ស្រុក​ភ្នំស្រួច។មកដល់​ពេលនេះ​ពុំទាន់​បានដឹងចំនួន​ឈើ​ប្រណិ​ត​នោះពិតប្រាកដ​នៅឡើយ​ទេព្រោះ​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ពិនិត្យ៕ ដោយ៖អានសឿន17122151_1778250329160606_521946570_o 17122195_1778250035827302_1464506448_o 17149066_1778249949160644_1666083564_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya