ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ២នាក់ ករណី​គ្រឿងញៀន

ព្រះសីហនុ ៖ នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ បាន​ចុះបង្ក្រាប​ករណី​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ ២នាក់ រួម​និង​ថ្នាំញៀន ១៣កញ្ចប់ ស្ថិតនៅ​ចំណុច​ក្រុមទី១៧ ភូមិ៥ ក្រុង-ខេត្ត​ព្រះសីហនុ ។

ជនសង្ស័យ​ទាំង ២នាក់ រួមមាន ទី១-ឈ្មោះ សយ វ៉ាន់​តាក់ ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ក្រុមទី១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ, ទី២-ឈ្មោះ ខេង នី​តា ភេទ​ស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ ទីលំនៅ​បច្ចុប្បន្ន​ក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ ។ នគរបាល​ដដែល​បន្ត​ថា វត្ថុតាង​រឹបអូស​បានរួម​មាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ១៣កញ្ចប់ (ធំ២ តូច១១) ទូរស័ព្ទដៃ ១គ្រឿង ។

សូមបញ្ជាក់ថា ជនសង្ស័យ​ទាំង ២នាក់ ត្រូវបាន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

af627a4638e3532ac5f9a56fc16ec32b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya