ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ កាលពី​រសៀល​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ  ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ជា​ខាង ហៅ​ទី ភេទ​ប្រុស អាយុ២០ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្រុម១០  ភូមិ លូ សង្កាត់ ស្វាយប៉ាក  ខណ្ឌឫស្សីកែវ (ជួញដូរ) លោកនាយ​ផ្នែក​ប្រឆាំង បទល្មើស​គ្រឿងញៀន​រូបនេះ បាន​បន្ត​អោយដឹងទៀតថា នៅក្នុង​ប្រតិបត្តិការ នៃ​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​បុស​សំអាត បទល្មើស​គ្រឿងញៀន​នេះ គឺ​លោក​បានទទួល​នឹង​គោរព តាម​បទបញ្ជា​ពី លោក​វរៈសេនិយ៍​ឯក​ទៀង ច​ន្ទ័​សា​អធិការ​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដែល​លោក​បានដាក់ បទបញ្ជា​អោយ កងកម្លាំង​សមត្ថកិច្ច  ដែល​ពាក់​ព​ន្ធ័​គ្រប់លំដាប់​ថ្នាក់ អោយ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការចុះ​ធ្វើការ​ស្រាវជ្រាវ កំណត់​ទីតាំង​អោយបាន​ច្បាស់លាស់ ត្រឹមត្រូវ​ទៅលើ​គ្រប់ រាល់​បទល្មើស​ទាំងឡាយ ជាពិសេស​បទល្មើស​គ្រឿងញៀន​គឺ កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ឬ​ស្សី​កែវ នៅតែ​បន្ត​ចុះបង្ក្រាប​រៀងរាល់ថ្ងៃ ដូច​មេឃ​ភ្លៀងរលឹម​ហើយ​លោក​ម៉ៅ ចាន់​ថុ​ន​នាយផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​បន្ត​បើក​យុទ្ធនា​ការបន្ត​ដឹកនាំ​កម្លាំង ចុះ​ប្រតិបត្តិ​ស្រាវជ្រាវ​រុករក​ទីតាំង​ផលិត​និង ចែកចាយ​គ្រឿងញៀន​ទាំងថ្ងៃទាំងយប់ រហូត​ឈានដល់​ឆ្មក់​ចូល បង្ក្រាប​ទីតាំង​ជួញដូរ គ្រឿងញៀន មួយកន្លែង នៅផ្ទះ​ខាងលើ​និង​ធ្វើការ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ម្នាក់​ដែលជា អ្នកលក់​គ្រឿងញៀន​បាន​ជាក់ស្តែង​តែម្តង ដោយ​សមត្ថកិច្ច​បានធ្វើ​ការដកហូត ថ្នាំញៀន​បាន​ចំនួន​ថ្នាំញៀន២៨កញ្ចប់​តូច ១ក​ញ​ប់​ធំ​រួមទាំង​ថង់​ផ្លាស់ ស្ទិ​ច​សំរាប់​ច្រក​មួយចំនួនធំ ហើយ​សមត្ថកិច្ច បាន​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ ៕6762cf0ce9ba624d9bb7f7e4f8fbbade

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya