ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឧត្ដមសេនីយ៍ទោ ជួន ណា​រិន្ទ ជួប​សំណេះសំណាល និង​ផ្ដល់​អនុសាសន៍ ដល់​កងកម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ

ឧត្ដមសេនីយ៍ទោ ជួន ណា​រិន្ទ ជួប​សំណេះសំណាល និង​ផ្ដល់​អនុសាសន៍ ដល់​កងកម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ

ព្រះសីហនុ៖នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នេះ  លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ សំណេះសំណាល ជាមួយ​កងកម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដែលជា​កម្លាំង​ពិសេស មកពី​គ្រប់​ការិយាល័យ​ជំនាញ និង​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក​ចំនួន ១១៥នាក់ ។

ក្នុងឱកាស​នោះដែរ លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិន្ទ បានលើកឡើង​អំពី សភាពការណ៍ថ្មីៗ ដែល​កំពុង​កើតមានឡើង ជាពិសេស​អំពើ​ភេរវកម្ម​អន្តរជាតិ នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដែល កំពុង​ក្ដៅគគុក​គួរ​ឲ្យ​ព្រួយបារម្ភ ខ្សែបណ្ដាញ​អង្គការ​ភេរវកម្ម​ទាំងនេះ អាច​នឹង​រីក​រាលដាល​ក្នុង​សកលលោក ជាពិសេស​ប្រទេស​កម្ពុជា​របស់​យើង ដែលជា​តំបន់​ទេសចរណ៍  សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ មាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំរុះ​ជាតិ​សាសន៍​មក​ទស្សនា​កម្សាន្ត ។

លោកស្នងការ​បញ្ជាក់ថា កងកម្លាំង​នគរបាល ដែលមាន​ភារកិច្ច ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ត្រូវតែ​យកចិត្តទុកដាក់​ដោយ​ប្រុងប្រយ័ត្ន គ្រប់ពេលវេលា ប្រឆាំង​រាល់​ទង្វើ​ខុសច្បាប់​ទាំងឡាយណា មានបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាម​វិធី​ឃោសនា​ធ្វើ​បដិវត្តន៍​ពណ៌ ។

លោក​បញ្ជាក់​បន្ថែមថា កងកម្លាំង​អន្តរាគមន៍ កង​រៀបរយ ត្រូវ​មោះមុត អង្គ​អាច​ក្លាហាន ធ្វើការ​ហ្វឹកហាត់​ទាំង​ក្បាច់គុណ និង​ការប្រើប្រាស់​អាវុធ ឲ្យ​បាន​ស្ទាត់ជំនាញ ដើម្បី​សុខភាព​ល្អ កាយសម្បទា​មាំមួន និង​ការពារ​ខ្លួន​ផងដែរ ។

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកស្នងការ បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​អន្តរាគមន៍​ទាំងអស់ ត្រូវគោរព​វិន័យ សីលធម៌ វិជ្ជាជីវៈ របស់​កងកម្លាំង​នគរបាលជាតិ មាន​ស្មារតី​សាមគ្គី​គ្នា និង​ថែរក្សា​សម្ភារៈ បរិក្ខា​ដែល​ថ្នាក់លើ​បានប្រគល់​ជូន ឲ្យ​បាន​គង់វង្ស ៕5aa2664c74cf69a42c072bc229fa39d6

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya