ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គូ​ដណ្តឹង១គូ ជិត​រៀបការ​បាន​ជិះ​ម៉ូតូ១គ្រឿង​ឌុប​គ្នា៣នាក់​រួមទាំង​ប្អូន​ខាង​ស្រី ចែក​ធៀប​ការ​ក៏បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍

គូ​ដណ្តឹង១គូ ជិត​រៀបការ​បាន​ជិះ​ម៉ូតូ១គ្រឿង​ឌុប​គ្នា៣នាក់​រួមទាំង​ប្អូន​ខាង​ស្រី ចែក​ធៀប​ការ​ក៏បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍

បន្ទាយមានជ័យ ៖ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ចំណុច​ខាងកើត​វត្ត​សន្យា​រាម ចម្ងាយ​ប្រហែល២០០ម៉ែត្រ ស្ថិតក្នុង​ភូមិ​កូប​ជើង ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ​ឈ្មោះ ដែល​បាន​ស្លាប់បាត់​បង់ជីវិត ឈ្មោះ ឈួ​ម ស្រី​ណាត់ ភេទ​ស្រី អាយុ១៤ឆ្នាំ នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ១២៥ ស៊េរី២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប.មានជ័យ 1T-9502 អ្នកបើកបរ​ឈ្មោះ ឆៃ ថូ​រ៉ៃ ភេទ​ប្រុស អាយុ១៧ឆ្នាំ នៅ​ភូមិ​តានី ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

ពេល​គ្រោះថ្នាក់​មាន​ម៉ូតូ១គ្រឿង​បាន​បើក​មក​កៀរ​ដៃចង្កូត​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ម៉ូតូ​ជនរងគ្រោះ​ដួល​ខ្ទាត​ឈ្មោះ ឈួ​ម ស្រី​ណាត់ ទៅលើ​ទ្រូង​ថ្នល់។ តាម​ការបំភ្លឺ​ពីសា​ក្សី​និយាយថា ជនរងគ្រោះ​បាន​បោក​ក្បាល​ទៅ​និង​រថយន្ត​ច្នៃ​ស្លាប់ ចំណែក​គូ​ដណ្តឹង២នាក់ គ្រាន់តែ​រងរបួស​ស្រាល​ទាំង២នាក់។ ពេលនេះ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ច្នៃ​នោះមក​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ។

សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច។ ចំពោះ​ករណីនេះ​លោក​អធិការរង​ក៏បាន​និយាយថា វា​មាន​ភាពស្មុគស្មាញ​ពេលនេះ កំពុង​នាំយក​សាក្សី​មកជួយ​ផ្តល់ព័ត៌មានរ​ក​ការពិត៕1ebeef54-9166-4f25-9d75-a1fd0aab5241 96e33de8-a201-422a-8b81-a3410fe89254 8244f7cd-a5c2-4291-992e-605c1f878102

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya