ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ស្វែងរក​ចាប់ខ្លួន​បុរស​សង្ស័យ​ជា​ឃាតករ​ម្នាក់ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន

ស្វែងរក​ចាប់ខ្លួន​បុរស​សង្ស័យ​ជា​ឃាតករ​ម្នាក់ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន

ខេត្តបាត់ដំបង៖ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង៨និង១០នាទី​យប់​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​គីឡូ១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង។ សមត្ថកិច្ច​ទាំង២ប្រភេទ អាវុធហត្ថ និង​នគរបាល ខេត្តបាត់ដំបង កំពុងបើក​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែងរក​ចាប់ខ្លួន​បុរស​សង្ស័យ​ជា​ឃាតករ​ម្នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ដែល​បានធ្វើ​សកម្មភាព​យ៉ាង​ព្រៃផ្សៃ​យក​ដុំថ្ម​វាយ​សម្លាប់​ទារិកា​ម្នាក់​អាយុ១ខែ និង​បាន​វាយ​ម្តាយ​ក្មេងរងគ្រោះ​រួម​និង​មនុស្ស​ក្មេង​ចាស់​បណ្តាលឱ្យ​រងរបួស​សរុប៤នាក់​ថែមទៀត ហើយ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់។ក្រោយពី ធ្វើ​សកម្មភាព​ដែល​ជនសង្ស័យ​បាន​ចូលធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ១១ឆ្នាំ​ដែលជា​បងស្រី​ទារិកា​រងគ្រោះ​នោះ។

មុនពេល​កើតហេតុ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែលមាន​ម្តាយ​និង​កូនតូច​ប្រុសស្រី៤នាក់​បាន​នៅ​និង​ផ្ទះ​ដោយ កូនតូច២នាក់​បាន​ដេក​ក្នុង​មុង​នៅលើផ្ទះ ដោយឡែក​ម្តាយ និង​កូនស្រី​ច្បង់​ម្នាក់ទៀត​អាយុ១១ឆ្នាំ បាន​នៅ​និង​ផ្ទះ​នោះដែរ។ចំណែក​ប្តី​វិញ​បាន​ទៅ​ស៊ីឈ្នួល​ធ្វើជា​កម្មករ​នៅ​ខេត្តពោធិ៍សាត់។ លុះ​បន្ទាប់មក​កូនស្រី​ច្បង​មានឈ្មោះ​សួន ស្បៃ អាយុ១១ឆ្នាំ បាន​ទៅ​ងូតទឹក​នៅក្នុង​បន្ទប់​ទឹកដី​អ្នកភូមិ​នៅក្បែរ​ផ្ទះ​ជន​ស​ង្ស័ ឈ្មោះ ហុង ពិសី អាយុ៣៣ឆ្នាំ ដែល​ត្រូវ​ជាប់​និង​សាច់ញាតិ​និង​ជនរងគ្រោះ​ស្ថិតនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

ជនសង្ស័យ បាន​ចូលទៅ​ធ្វើ​សកម្មភាព​ខ្ទប់មាត់ ដើម្បី​ចាប់រំលោភ ទៅលើ​ក្មេងស្រី​កូនច្បង​រូបនោះ នៅក្នុង​បន្ទប់ទឹក ។ ប៉ុន្តែ​ចាប់រំលោភ​មិនបាន​សម្រេច ក្មេងស្រី​រងគ្រោះ​បាន​រើ​បំ​រ៉ា​ស់​រត់គេចខ្លួន​ដល់ផ្ទះ ហើយ​នាង​បាន​ប្រាប់​ម្តាយ​ពី​សកម្មភាពរ​បស់ជនស​ង្ស័​យមក​លើ​រូបនាង។ ម្តាយ​ក្មេងរងគ្រោះ​ក៏បាន​ដឹក​ដៃ​កូនស្រី​ទៅ​សួរនាំ​ស្រាប់តែ​ជនសង្ស័យ​បាន​យក​ដុំថ្ម​វាយ​ទាំង​ម្តាយ​និង​កូនស្រី​ច្បង​បណ្តាលឱ្យ​រងរបួស។ បន្ទាប់មក​ជនរងគ្រោះ​ជា​ម្តាយ​ដែលមាន​ឈ្មោះ ប្រាក ផល្លា អាយុ០ឆ្នាំ និង​កូនស្រី​ច្បង​បាន​រត់​ទៅឱ្យ​អ្នកភូមិ​ជួយ។

នៅពេលនោះ​អ្នកភូមិ​ម្នាក់​ឈ្មោះ ស្ងួន សុង ភេទ​ប្រុស អាយុ៤៧ឆ្នាំ បានមក​សួរនាំ​ជនសង្ស័យ​ឈ្មោះ ហុង ពិសី ។ ភ្លាមនោះ​ជនសង្ស័យ ក៏បាន​យក​ដុំថ្ម​វាយ​ទៅលើ​អ្នក​ទាំង៣នាក់ បណ្តាលឱ្យ​រង​បួស​ថែមទៀត ។ ពួកគេ​ក៏​នាំគ្នា​រត់គេច​មកឈរ​នៅលើ​ថ្នល់ជាតិ​ដើម្បីឱ្យ​អ្នកភូមិ​ជួយ។ ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​ទៅលើ​ពួកគេ​ទាំង៣នាក់​នោះ​ហើយ ស្រាប់តែ​ជនសង្ស័យ​ក៏បាន​ឡើងទៅ​លើផ្ទះ​ជនរងគ្រោះ ហើយ​យក​ដុំថ្ម​វាយ​ទៅលើ​កូន​ស្ត្រី​រងគ្រោះ ឈ្មោះ សួន ធី​ត ភេទ​ប្រុស អាយុ៤ឆ្នាំ រងរបួស​ធ្ងន់ និង​ទារិកា​អាយុ១ខែ​ម្នាក់ទៀត ដែល​ពួកគេ​ទាំង២នាក់​ដេក​នៅលើផ្ទះ​បណ្តាល​ស្លាប់​នៅលើ​គ្រែ ហើយ​ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់ ។

នៅពេល​ជនសង្ស័យ​ទៅធ្វើ​សកម្មភាព​វាយកូនតូចៗទាំង២នាក់ នៅលើផ្ទះ​ស្លាប់ និង​របួស។ ម្តាយ​ដែលជា​ស្ត្រី​រងគ្រោះ​មិនបាន​ចាប់អារម្មណ៍​ថា ជនសង្ស័យ បាន​ទៅ​វាយ​សម្លាប់​កូន​កំពុង​ដេក​នៅលើផ្ទះ​នោះទេ។ លុះ​បន្ទាប់មក​ម្តាយ និង​អ្នកភូមិ​ក៏​នាំគ្នា​ឆោឡោ​រត់​មក​មើល​កូន​ទាំង២នាក់​នៅលើផ្ទះ ក៏​ស្រាប់តែ​ឃើញ​កូនស្រី​តូច​អាយ១ខែ​បាន​ស្លាប់ ទៅហើយ​ចំណែក​កូនប្រុស​អាយុ៤ខែ​រងរបួស​ធ្ងន់។ អ្នករងរបួស៤នាក់ ក៏ត្រូវ​អ្នកភូមិ​ដឹកបញ្ជូន​យកទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​តែម្តង៕btb-2 btb-3 btb-8 btb-11 btb-12

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya