ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ម្ភៃអស់ព្រលឹងហើយ សប្បាយក្លាយជាទុក្ខ ជាប់ចោទជាឃាតកម្មសម្លាប់មនុស្ស

ម្ភៃអស់ព្រលឹងហើយ សប្បាយក្លាយជាទុក្ខ ជាប់ចោទជាឃាតកម្មសម្លាប់មនុស្ស

ភ្នំពេញ ៖ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី០៣ មីនា ឆ្នាំ២០១៧ នារី​ម្នាក់​ត្រូវគេ​ដឹងថា បាន​ដើរ​ផឹកស៊ី​ជាមួយ​សង្សារ​និង​មិត្តភក្ដិ​នាង ដោយ​ទៅមួយ​កន្លែង​ហើយ​កន្លែង​ទៀត ប៉ុន្តែ​ចុងក្រោយ បែរជា​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល​ទៅវិញ ស្ថិតនៅ​ចំណុច​ផ្សារ​សុភមង្គល ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​ស្លាប់​នោះ មិនត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ មាន​អាយុ​ប្រហែល២០ឆ្នាំ ដោយនៅ​មុនពេល​កើតហេតុ​នៅ​យប់​ថ្ងៃទី២ មីនា នោះ នាង​បាន​ដើរលេង​ផឹកស៊ី​ជាមួយ​យុវជន៤ទៀត ដែល​ក្នុងចំណោម​នោះ មាន​ម្នាក់​ឈ្មោះ​រ៉ា (ជា​សង្សារ​របស់​នាង) ។ ពួកគេ​ចូលទៅ​ហូប​ស៊ុប និង​ផឹកស្រា​បៀរ​នៅក្នុង​ហាង​មួយកន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ក្រោយពេល​ផឹក​នៅក្នុង​ហាង​នោះ រហូត​ស្រវឹងរៀងៗខ្លួន​ហើយ ក៏បាន​នាំគ្នា​ត្រឡប់​ទៅកាន់​កន្លែងកើតហេតុ​វិញ ប៉ុន្តែ​នៅ​មិនទាន់​អស់ចិត្ត​ទៀត បាន​ឯកភាពគ្នា​ទិញ​ស្រា​បៀរ១កេស​ផឹក​ទៀត ។ បន្ទាប់មក នាំគ្នា​ដេក​នៅក្នុង​បន្ទប់​កើតហេតុ​នោះ លុះដល់​វេលា​ម៉ោង២យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី៣ មីនា ទើប​ដឹងថា​ស្ត្រី​រងគ្រោះ​ស្លាប់ ហើយ​យុវជន​ឈ្មោះ រ៉ា ដែលជា​សង្សារ​របស់​នា​ង​បាន​រត់​គេចខ្លួនបាត់។

ប្រភព​ដដែល​បន្តថា ភ្លាមៗនោះ កម្លាំង​នគរបាល​ខណ្ឌដង្កោ​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ សហការ​ជាមួយ​កម្លាំង​សន្តិសុខ​យាម​នៅ​ទីនោះ ធ្វើការ​ចាប់ខ្លួន​យុវជន៣នាក់ ដែលជា​មិត្តភក្ដិ​សង្សារ​របស់​នាង​ធ្វើការ​សាកសួរ​ផងដែរ  ។ ព្រោះ​មានការ​សង្ស័យថា នាង​ស្លាប់​ដោយ​អំពើ​ឃាតកម្ម ។ រីឯ​សង្សារ​របស់​នាង​វិញ បន្ទាប់ពី​បានដឹងថា នាង​ស្លាប់​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្ដង ។

នៅ​ព្រឹក​ថ្ងៃទី០៣ មីនា នេះ កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ធ្វើ​កោសល្យវិច័យ ទើប​ដឹង​ប្រាកដថា នារី​ម្នាក់​នោះ​មិនមែន​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​ទេ គឺ​ស្លាប់​ព្រោះតែ​ផឹកស្រា​ច្រើនពេក ហើយ​គាំងបេះដូង និង​បាន​ដោះលែង​យុវជន​ទាំង៣នាក់ ដែល​ឃាត់ខ្លួន​វិញ ៕

4fa85b57-e809-4ce5-8979-f534e8266280 715fd000-4395-4b35-b9a4-05d49ac91a83 972cbb8a-019c-4e20-881d-625103e37cb0 a3794e5e-807a-4cf3-a91d-7930eaa77911 de7b314f-b236-4511-86ec-1d29a0d05b9a

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya