ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខ្លាំង​អី​ស្រុក​ខ្មែរ ឲ្យតែមិនប្រយ័ត្ន ភ្លេចខ្លួន​ជា​របស់ខ្ញុំ​ហើយ

ខ្លាំង​អី​ស្រុក​ខ្មែរ ឲ្យតែមិនប្រយ័ត្ន ភ្លេចខ្លួន​ជា​របស់ខ្ញុំ​ហើយ

ភ្នំពេញ៖ ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង១និង១៥យប់​រំលងអធ្រាត្រ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅ​បន្ទប់​ជួល​ជាន់​ទី២ ក្នង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប្តី​ប្រពន្ធ២នាក់​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​បន្ទាប់ពី​មាន​ជនសង្ស័យ​ម្នាក់​បាន​បន្លំ​ចូលក្នុង​បន្ទប់​លួច​យក​ខ្សែ.ក​ខ្សែដៃ និង​លុយ​មួយចំនួន​សរុប​ជិត១០០០ដុល្លារ​ខណៈពេលដែល​ប្តី​ប្រពន្ធ​សម្រាក​នៅខាងមុខ​បន្ទប់​ហើយ​គ្រាន់តែ​បាន​ខ្ទុ​ម​ទ្វារ​ទុក​ឲ្យ​ក្មួយ​ស្រី​ដេក​នៅក្នុង​បន្ទប់​ម្នាក់ឯង ទើប​ជនសង្ស័យ​ឆ្លៀតឱកាស​បន្លំ​ចូល​លួច​តែម្តង។

បុរស​ជា​ម្ចាស់​បន្ទប់​នោះ​ឈ្មោះ ព្រំ ផល្លា អាយុ៣៣ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្មា​ក់នៅ​កន្លែង​ក់ត​ហេតុ​ខាងលើ មាន​ស្រុកកំណើត នៅ​ភូមិ​អង្គ​ត្នោត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​កែវ។

នៅ​មុនពេល​កើតហេតុ​នៅវេលា​ម៉ោង៩យប់​រូបគាត់​ចូល​សម្រាក​ជាមួយ​ប្រពន្ធ​នៅខាងមុខ​បន្ទប់​ដូច​សព្វដង​តែ​មិន​ចាក់សោ​ពី​ខាងក្រៅ​ទេ​គ្រាន់តែ​ខ្ទុ​ម​ទ្វារ​ប៉ុណ្ណោះ ដោយ​ទុក​ឲ្យ​ក្មូ​យ​ស្រី​សម្រាក​នៅក្នុង​បន្ទប់​ម្នាក់ឯង​ហើយ​ខណៈពេលដែល​ជនសង្ស័យ​កំពុង​រើកកាយ​ដោយ​បញ្ចាំង​ភ្លើង​ពិល​ទូរស័ព្ទ ក្មួយ​ស្រី​នោះ​ស្មានតែ​ពូ​ក៏​មិន​ឆោឡោ​អី​ដែរ​ធ្វើ​ឲ្យ​ជនសង្ស័យ​នោះ​រើ​អីវ៉ាន់​តាមចិត្ត តែមួយ​សន្ទុះ​មក​ក្មួយ​ស្រី​នោះ​ក៏​ស្រែកសួរ​ហើយ ជនសង្ស័យ​នោះ​រត់គេចខ្លួន​បាត់​ដោយ​យក​ទាំង​ទ្រព្យសម្បត្តិ​ទៅដោយ​សុវត្ថិភាព ហើយក៏​ផ្អើលឆោឡោ​តែម្តង ៕

image1-2 image2-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya