ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » ទឹកចិត្ត​ម្តាយ​របស់​តារាចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា គឺ…

ទឹកចិត្ត​ម្តាយ​របស់​តារាចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា គឺ…

ភ្នំពេញ៖ តារាចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា បាន​បង្ហើរ​សារ​ដឹងគុណ​ចំពោះ អ្នក​ម្តាយ​របស់​នាង ដែល​តែង​នៅក្បែរ និង​ឈរ​មើល​នាង​ច្រៀង តាំងពី​នាង គ្មាន​អ្នក​ចាប់អារម្មណ៍​សូម្បីតែ​ម្នាក់ រហូត​ក្លាយជា​កំពូល​តារាចម្រៀង មកទល់​សព្វថ្ងៃនេះ។ជាការ​ពិត ក្នុងនាម​ជា​អ្នក​ម្តាយ តែងតែ​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង មើលថែរក្សា និង​ផ្តល់​កម្លាំងចិត្ត​ឲ្យ​កូន មិន​ថា​ពេលណា ឬ​ទីណា​ក៏ដោយ។

ឱក សុគន្ធ​កញ្ញា បានសរសេរថា «កាលពី​ខ្ញុំ​អាយុ​ទើបតែ១០-១២ឆ្នាំ មាន​មនុស្ស​ស្រី​ម្នា​ក់បាន​ឈរ​មើល​ខ្ញុំ​ច្រៀង ទោះ​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ពី​ខ្ញុំ តែ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ឈរ​នៅត្រង់​នេះ​គាំទ្រ​ខ្ញុំ​ជានិច្ច ហើយ​យប់​នេះ​ពេល​ខ្ញុំ​កំពុង​ច្រៀង ខ្ញុំ​ក៏បាន​ឃើញ​គាត់​មើល​មក​ខ្ញុំ ខ្ញុំ​ក៏​ស្រាប់​តែមាន​អារម្មណ៍​ថា​ដូច​កាលពីពេល​នោះដែរ.. ម្នាក់​នោះ​គឺជា​គាត់​ម្តាយ​របស់ខ្ញុំ ពេលមុន​ពិតជា​មិន​ដូច​ពេលនេះ​ទេ.. តែ​គាត់​នៅតែ​ដដែល love you mom» ។ នេះហើយ ជា​ទឹកចិត្ត​ម្តាយ ដែល​ស្រលាញ់ និង​គាំទ្រ​កូន​គ្រប់ពេលវេលា ដើម្បី​ឲ្យ​មាន​កម្លាំងចិត្ត ដើរ​ឆ្ពោះទៅកាន់​ផ្លូវ​ជីវិត​ដ៏​ជោគជ័យ៕

348601be08ea4b57f0fe2306eb8aff4e0470ff6b af139796f54ac68f9af62484817f5aaf1fd380a2 fc854fe46a050bd794a473d7f4c20d5b5686f67c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya