ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​រ៉ឺម៉ក​និង​ម៉ូតូ សាក​កម្លាំង​គ្នា បណ្តាល​ឲ្យ​របួស២នាក់

ម៉ូតូ​រ៉ឺម៉ក​និង​ម៉ូតូ សាក​កម្លាំង​គ្នា បណ្តាល​ឲ្យ​របួស២នាក់

កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​រ៉ឺម៉ក​និង​ម៉ូតូ​កាលពី​ថ្ងៃទី០២ មីនា ២០១៧ វេលា​ម៉ោង៦ និង៣០នាទី​យប់ លើ​ផ្លូវលំ​គ្រួស​ក្រហម ត្រង់ចំណុច​ភូមិ​ជ​ន្លឹ​ង ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បណ្ដាលឱ្យ​រងរបួស២នាក់។

គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក០១គ្រឿង​ម៉ាក Wave ធន់​C11O ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល1C9935 បើកបរ​ដោយ​ឈ្មោះ តឿន ដា ភេទ​ប្រុស អាយុ២១ឆ្នាំ នៅ​ភូមិ​ស្រែ​ស្ពៃ ឃុំ​តួ​សា​ភី ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។

លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត មក​បុក​ជាមួយ​ម៉ូតូ០១គ្រឿង​ម៉ាក SUZUKi ស្មាស់​ធន់C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT3963 បើកបរ​ដោយ​ឈ្មោះ ភី សា​វិ​ន ភេទ​ប្រុស អាយុ៥៣ឆ្នាំ នៅ​ភូមិ​ព្រែក​ចំប៉ា ឃុំ​ព្រែក​ចំប៉ា ស្រុក​ពារាំង ខេត្តព្រៃវែង បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត រួម​ដំណើរ​ម្នាក់​ឈ្មោះ វិ​ន ស៊ីណា ភេទ​ស្រី អាយុ០៥ឆ្នាំ នៅ​ភូមិ​ឃុំ​ជា​មួ​គ្នា។

ករណីនេះ​បណ្តាលឱ្យ​រងគ្រោះ០២នាក់​ក្នុងនោះ​របួសធ្ងន់​ម្នាក់(ស្រី) និង​របួសស្រាល​ម្នាក់(ប្រុស)។ ខូចខាត​សម្ភារៈ០២គ្រឿង​ខូចខាត​ស្រាល។ មូលហេតុ អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក​បង្ក​បើកបរ​មិន​ប្រកាន់​ស្តាំ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល៕

16938894_1138143146332046_4833511170228977754_n 17021775_1138143082998719_6047980307255060882_n 17098668_1138143079665386_696658699378822711_n 17103618_1138143086332052_1454550181104153086_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya