ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើកឡាន​បុក​បង្គោល​ថ្ម​លាន់​ដូច​រន្ទះ ក្រឡាប់​ផ្ងារជើង

បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើកឡាន​បុក​បង្គោល​ថ្ម​លាន់​ដូច​រន្ទះ ក្រឡាប់​ផ្ងារជើង

(ភ្នំពេញ)៖ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើករថយន្ត Lexus RX350 លឿន​ដូច​ព្យុះ ក៏​ជ្រុល​ទៅបុក​បង្គោល​ថ្ម​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង ម្ចាស់​រថយន្ត​រងរបួស​ស្រាល ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ឫស្សី១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មុនដំបូង​គេ​ឃើញ​បុរស​ជនជាតិ​ម្នាក់ បើករថយន្ត Lexus RX350 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-1588 ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ងោក​មួយភាំង បណ្ដាល​ជ្រុល​ទៅបុក​បង្គោល​ថ្ម​ពេញទំហឹង លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង។ ម្ចាស់​រថយន្ត​បាន​ធាក់​បំបែក​កញ្ចក់​រថយន្ត​លូន​ចេញមកក្រៅ ឃើញ​មាន​រងរបួស​ដៃ​ម្ខាង ហើយ​គ្រវីក្បាល​ហួសចិត្ត​មិនគួរ​ងោក​សោះ ៕

fn-2017-03-03-08-14-11-0 fn-2017-03-03-08-14-11-1 fn-2017-03-03-08-14-11-2 fn-2017-03-03-08-14-11-3 fn-2017-03-03-08-14-11-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya