ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​សាកសព​ក្មេងស្រី​អាយុ១០ឆ្នាំ​ម្នាក់ អណ្តែត​ទឹក សង្ស័យ​ឃាតកម្ម

ប្រទះឃើញ​សាកសព​ក្មេងស្រី​អាយុ១០ឆ្នាំ​ម្នាក់ អណ្តែត​ទឹក សង្ស័យ​ឃាតកម្ម

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១០និង៣០នាទី​ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅតាម​បណ្តោយ​ច្រាំងទន្លេ​មេគង្គ​ចម្ងាយ​ប្រមាណ៣០០ម៉ែត្រ ពី​រមណីយដ្ឋាន​កោះដាច់ ក្នុងភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ហើយ​នៅវេលា​រសៀល សមត្ថកិច្ច​ក៏បាន​ទៅ​ត្រួតពិនិត្យ។

ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឌឹ​ម តុលា អាយុ១០ឆ្នាំ មាន​មុខរបរ​សិស្ស​ថ្នាក់​ទី៣(ខ) នៃ​សាលាបឋមសិក្សា​សម្តេចឪ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។ តាម​សម្ដី​បុរស​ឈ្មោះ ឌឹ​ម វ៉ា អាយុ៤៦ឆ្នាំ ជា​អ្នកលក់​បាយ ត្រូវជា​ឪពុក​ក្មេង​ក្មេងរងគ្រោះ​បាន​ឲ្យ​ដឹងថា កូនស្រី​របស់គាត់​បាន​បាត់​ខ្លួន​កាលពី​វ​វេលា​ម៉ោង៥និង៣០នាទី ថ្ងៃទី១ ខែមីនា បន្ទាប់ពី​ចេញពី​រៀន​មក​តូប​លក់ដូរ។ បន្ទាប់ពី​បាត់​ខ្លួន ក្រុមគ្រួសារ​បាន​ដើររក ក៏បាន​ប្រទះឃើញ​ស្បែកជើង និង​កាបូប​ដាក់​សៀវភៅ​រៀន​ក្មេងរងគ្រោះ​នៅលើ​មាត់ច្រាំង​ទន្លេ ដោយមាន​ការសង្ស័យថា​លង់ទឹក អ្នកភូមិ​បាននាំគ្នា​ជួយ​ចុះ​មុជ​រាវ​ក្នុង​ទឹកទន្លេ​អស់​រយៈពេល​រហូតដល់​ម៉ោង១១យប់ ក៏ប៉ុន្តែ​រក​មិនឃើញ​ឡើយ។ លុះ​ព្រឹក​ឡើង​នៅ​វេ​ល​ម៉ោង១០និង៣០នាទី​ព្រឹក ថ្ងៃទី២ ខែមីនា ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​ក្មេងរងគ្រោះ​អណ្តែត​ទឹក​បង្ក​ការភ្ញាក់ផ្អើល​ឡើង។ នៅវេលា​រសៀល​នគរបាល​ជំនាញ​ក៏បាន​ចុះទៅពិនិត្យ​សព  បាន​ឲ្យ​ដឹងថា ក្មេងស្រី​ស្លាប់​ជា​រឿង​ឃាតកម្ម​ប៉ុណ្ណោះ ដោយ​សាកសព​ក្មេងស្រី​នោះ មាន​ស្នាមរបួស​ត្រង់​កមាន​ដាច់​រលាត់​ដោយ​ក្រចក ប្រហែលជា​ជនល្មើស​ចាប់​ជ្រមុជ​ទឹក​ឲ្យ​ស្លាប់​តែម្ដង៕

1c9bbd66-f88b-47bc-a892-fc3939d63982 3f1b5292-4459-4626-800f-d08e0adc06e9 4266f4d8-390f-4812-b793-3d528810bdd9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya