ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » តុលាការ​សម្រេច​ឃុំខ្លួន មន្ត្រី​សាលា​រាជធានី​ភ្នំពេញ២នាក់ ដែល ACU ចាប់ខ្លួន​ករណី​ពុករលួយ

តុលាការ​សម្រេច​ឃុំខ្លួន មន្ត្រី​សាលា​រាជធានី​ភ្នំពេញ២នាក់ ដែល ACU ចាប់ខ្លួន​ករណី​ពុករលួយ

(ភ្នំពេញ)៖ នៅ​ល្ងាច​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។ ការប្រកាស​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នាពេលនេះ បាន​ធ្វើឡើង​ក្រោយពី​មន្ត្រី​តុលាការ បាន​បំពេញ​នីតិវិធី​សាកសួរ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ទាំង២នាក់ ចំនួន២លើក​រួម​មកហើយ ពោល​គី​លើក​ទី១ នៅ​ថ្ងៃទី០១ ខែមីនា និង​លើក​ទី២ នៅ​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។

លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​វិ​តិ​ក្រម តាម​មាត្រា៥៩២ និង៥៩៣នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា៣២ ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ។

កន្លងមក​មន្ត្រី​ទាំងពីរ​រូបនេះ ធ្លាប់​ត្រូវបាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​ទៅ​សាកសួរ​អស់​រយៈពេល៤៨ម៉ោង​ម្តង​រួចមកហើយ។ ក្រោយមក​ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់មកវិញ តែ​នៅ​ព្រឹក​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ហៅ​មន្ត្រី​ដដែល​នេះ ទៅ​សាកសួរ​ម្តងទៀត រួច​ឃាត់ខ្លួន​បញ្ជូនមក​តុលាការ​តែម្តង។

ចំពោះ​មូល​ហ​តុ​នៃ​ការឃាត់ខ្លួន​នេះ គឺ​បាន​កើតឡើង​កាលពី​អំឡុង​ខែសីហា ឆ្នាំ២០១៥ ខណៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ក្រសួងមហាផ្ទៃ កំណត់​រួមគ្នា​ថា រាល់​គម្រោង​វិនិយោគ​ដែលមាន​ទំហំ​លើស២លាន​ដុល្លារ​អាមេរិក ត្រូវ​បង់​ចូល​ការិយាល័យ​ច្រកចេញចូល​តែមួយ ចំនួន៧លាន​រៀល។ ប៉ុន្តែ ពួកគេ​បានរួម​គំនិត​គ្នា ទារប្រាក់​ពី​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ រហូតដល់២១លាន​រៀល ទើប​ឈានដល់​ការដាក់​ពាក្យបណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​តែម្តង។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ២នាក់​នោះ រួមមាន​ទី១.ឈ្មោះ រ័ត្ន បុរី មុខងារ​ប្រធានការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ និង​ទី២. ឈ្មោះ ម៉ៃ វ៉ាន់​ណា​រុំ មុខងារ​បុគ្គលិក​ការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ។

ប្រភពព័ត៌មាន​បាន​ឲ្យ​ថា តុលាការ​កំពុង​ស្រាវជ្រាវ​បន្ត ចំពោះ​ជនសង្ស័យ​ដែល​បាន​ទារលុយ​លើសពី​ម្ចាស់​គម្រោង​ជាច្រើន​ក្រុមហ៊ុន​ទៀត៕

16939332_270851550021201_649634781283856198_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya