ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​រ៉ឺម៉ក​ដឹក​ឥ​វ៉ាន់​បើក​ធ្លាក់​ផ្លូវថ្នល់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង២នាក់​ទៀត របួសធ្ងន់

ម៉ូតូ​រ៉ឺម៉ក​ដឹក​ឥ​វ៉ាន់​បើក​ធ្លាក់​ផ្លូវថ្នល់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង២នាក់​ទៀត របួសធ្ងន់

ខេត្ត​ស្ទឹង​ត្រែ​ង‌ ៖ កាលពី​វេលា​ម៉ោង៧និង៣០នាទី​ព្រឹក ថ្ងៃទី២ មីនា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ដោយ​ម៉ូតូ​រឹ​ម៉ក​មួយគ្រឿង​បើក​ដឹក​ឥ​វ៉ាន់​ពេញ​ដោយ​ជិះ​មាន​គ្នា៣នាក់​បាន​បើក​ធ្លាក់​ផ្លូវថ្នល់ បណ្តាល​ឪ្យ​បុរស​ម្នាក់​ជា​អ្នកបើក​ម៉ូតូ​រឹ​ម៉ក​ហ្នឹង​បាន​ស្លាប់បាត់​បង់ជីវិតភ្លាមៗ នៅ​និង​កន្លែងកើតហេតុ ហើយ​ចំណែក​អ្នកជិះ​រួម​ដំណើរ​ជាមួយ២នាក់​ទៀត​រងរបួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ខេត្ត ហេតុ​ការ​ណ‌៍​បាន​កើតឡើង​នៅ​ចំណុច​ស្ពាន​អូរឫស្សី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៩ ស្ទឹង​ត្រែ​ង‌ ព្រះវិហារ ស្ថិត​ន‌ៅ​ភូមិ ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​រឹ​ម៉ក​ហ្នឹង​ធ្វើដំណើរ​ពី​កើ​តទៅ​លិច​ចេញពី​ខេត្តស្ទឹងត្រែង លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​នោះ​ស្រាប់តែ​បានឃើញ​រថយន្ត​ត​ទ្រុង​ធន់​ធំ​មួយគ្រឿង​បើក​ពីក្រោយ​រឹ​ម៉ក​ម៉ូតូ​ហ្នឹងហើយ​ឃើញតែ​រថយន្ត​ទៅមុខ​បាត់ទៅ ចំណែក​ម៉ូតូ​រឹ​ម៉ក​វិញ​បាត់​មិនឃើញ​បន្តដំណើរ​ទៅមុខ ។

មួ​យស​ន្ទ‌ុះ​ក្រោយមក​ទើប​មាន​អ្នកធ្វើដំណើរ​ជិះ​ម៉ូតូ​និង​រថយន្ត​ទៅមក​នៅតាម​ផ្លូវ​នោះគេ​បានឃើញ​ហើយក៏​បាន​ស្រែកហៅ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ឪ្យ​មកជួយ​នៅពេលដែល​មកដល់​បុរស​ម្នាក់​ដែលជា​អ្នកបើក​ម៉ូតូ​រឹ​ម៉ក​នោះបាន​ស្លាប់បាត់​បង់ជីវិតភ្លាមៗនៅ​និង​កន្លែង​ទៅហើយ ហើយ​ចំណែក​មនុស្ស២នាក់​ដែល​ជិះ​រួម​ដំណើរ​ជាមួយគ្នា​ទទួលរង​របួស​ធ្ងន់ភ្លាមៗនោះ​ដែល​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ស្រែ​ឫស្សី​បាន​ចុះ​មកដល់​កន្លែងកើតហេតុភ្លាមៗដែល បន្ទាប់មក​ក៏បាន​ដឹកបញ្ជូន​ជនរងគ្រោះ​ដែលមាន​របួសធ្ងន់​ធ្ងូ​ខាងលើ​នោះ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ខេត្ត ។

ប្រភពពី​លោកពូ ឈឹម ឆេន ត្រូវជា​ឪពុក​របស​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ខាងលើ​នោះបាន​ឲ្យ​ដឹងថា កូន​របស់គាត់​ហ្នឹង​បាន​បើក​ម៉ូតូ​រឹ​ម៉ក​ដឹក​ឥ​វ៉ាន់​គ្រឿង​ជួសជុល​ម៉ូតូ​ចេញពី​ភ្នំ​ខៀវ​ខេត្តក្រចេះ ដោយ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង ដោយ​ឆ្ពោះទៅ​នៅ​ធ្វើ​ជាជាង​ម៉ូតូ​នៅ​ឃុំ​សន្តិភាព​ខេត្តព្រះវិហារ ដោយ​ជិះ​ដឹក​ឥ​វ៉ាន់​ពេញ​រឹ​ម៉ក​ម៉ូតូ​មាន​គ្នា៣នាក់ ចំណែក​អ្នកស្លាប់​ម្នាក់​នោះ​ជា​កូនបង្កើត រីឯ២នាក់​ទៀត​ដែល​រងរបួស​ធ្ងន់​នោះ ម្នាក់​ជា​កូនបង្កើត ហើយ​ម្នាក់ទៀត​ត្រូវជា​កូនប្រសារ ឥឡូវ​ន‌េះ​ត្រូវបាន​សមត្ថកិច្ច​នៅ​ទី​នោះបាន​ជួយសង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ខេត្តហើយ ។

ជុំវិញ​ក្នុង​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​លោក ឌិន ម​ណ្ឌ​ល‌ មេ​ប៉ុស្តិ៍​ស្រែ​ឫស្សី បាន​ឪ្យ​ដឹងថា ជន​រង​គ្រ‌ោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ខាងលើ​នោះ មានឈ្មោះ ឈឹម សុ​ឃី ភេទ​ប្រុ​ស‌ អាយុ២២ឆ្នាំ ជន​ជា​ត‌ិ​ខ្មែរ មាន​ស្រុកកំណើត​រស់នៅ​ឃុំ​ពោធិ​ស្វាយ​មី ស្រុក​អូរ​រាំ​ឪ ខេត្ត​ត្បូងឃ្មំ​ុ ហើយ​ចំណែក២នាក់​ទៀត​ដែល​បញ្ជូន​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ខេត្ត​នោះ មិនបាន​ស្គាល់ឈ្មោះ​និង អត្តសញ្ញាណ​នោះទេ ។

លោក​បានបញ្ជាក់​ថ‌ា ក្រោយពេល​បានធ្វើ​កំណត់ហេតុ​រួចហើយ លោក​បានប្រគល់​សាកសព​ជនរ​គ្រោះ​នោះ​ទៅ​ឲ្យ​ឪពុកម្តាយ​របស់គេ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

16999232_1838844939722996_8757256147885263160_n 17021354_1838844946389662_7126218909707535022_n 17021921_1838844936389663_1756621035050297272_n 17022439_1838844929722997_2057532685463349217_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya