ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើលិខិត​ជូនពរ​លោក កឹម សុខា ទើប​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើលិខិត​ជូនពរ​លោក កឹម សុខា ទើប​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

(ភ្នំពេញ)៖ នៅ​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ប្រទេស បាន​ផ្ញើលិខិត​ជូនពរ​លោក កឹម សុខា ដែល​ទើប​ជាប់ឆ្នោត​ក្លាយជា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​អង្គសមាជ​បោះឆ្នោត​ជូន ។

នៅក្នុង​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ជូនពរ​លោក កឹម សុខា យ៉ាង​ដូច្នេះ​ថា «ជូន​ឯកឧត្តម កឹម សុខា នៅក្នុង​ឱកាស​ដែល ឯកឧត្តម ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​សូម​ជូនពរ​ឯកឧត្តម​មាន​សុខ​ភាពល្អ និង​សុភមង្គល​ក្នុង​គ្រួសារ។ សូម​ឯកឧត្តម​ទទួល​នូវ​ការ​រាប់អាន​ពី​ខ្ញុំ»។

សូម​ជំរាប​ថា លោក កឹម សុខា ដែល​កាន់តំណែង​ប្រធានស្តីទី​ជាង១ឆ្នាំ បាន​ឡើងកាន់តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​សមាជិក​ជាច្រើន​បោះឆ្នោត​គាំទ្រ​នៅក្នុង​សមាជ​វិសាមញ្ញ​នា​ព្រឹក​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ខណៈ លោក ប៉ុល ហំ​ម លោកស្រី មូរ សុខ​ហួរ និង លោក អេង ឆៃអ៊ាង ត្រូវបាន​សមាជ​បោះឆ្នោត​គាំទ្រ​ឱ្យធ្វើជា​អនុប្រធាន​គណបក្សប្រឆាំង៕

fn-2017-03-02-12-29-59-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya