ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មន្ត្រី​សាលា​រាជធានី​ភ្នំពេញ២រូប សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចាប់ខ្លួន​ពាក់ព័ន្ធ​ពីបទ​នីតិក្រម​ពុករលួយ

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ២រូប សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចាប់ខ្លួន​ពាក់ព័ន្ធ​ពីបទ​នីតិក្រម​ពុករលួយ

ភ្នំពេញ ៖ សំណុំ​រឿងនេះ​ស្ថិតនៅ​ដៃ លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង ធ្វើការ​សាកសួរ​រហូត​ដល់​វេលា​ព្រលប់ ក៏បាន​ប្រគល់​ឲ្យ​ទៅ​អង្គភាព​ប្រ​ឆាំ​អំពើពុករលួយ​គ្រប់គ្រង​បណ្តោះអាសន្ន​វិញ តម្រូវ​ឲ្យ​នៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នាំទៅ​ធ្វើការ​សាកសួរ​ប​ន្ត ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ២រូប កាលពី​ព្រឹក​ថ្ងៃទី១ ខែមីនា បាន​ត្រូវ​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចាប់ខ្លួន​ពាក់ព័ន្ធ​ពីបទ​នីតិក្រម​ពុករលួយ ។ មន្ត្រី​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ រដ្ឋ បូរី មាន​តួនាទី​ជា​ប្រធានការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​ឈ្មោះ ម៉ៃ វណ្ណា​រុំ ជា​មន្ត្រី​នៅ​ការិយាល័យ​វិនិយោគ ជា​កូនចៅ​លោក រដ្ឋ បូរី ។ ក្រោយពី​ឃាត់ខ្លួន អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ដដែល ។

តំណាង​អយ្យការ​បាន​បន្ត​សាកសួរ​ជន​ចាប់​ចោទ និង​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​តាម​មាត្រា៥៩២និង​មាត្រា៥៩៣ ពីបទ​នីតិក្រម ។ បន្ទាប់ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ជនសង្ស័យ​ទាំង២នាក់ ត្រូវបាន​ចាត់​បញ្ជូន​ទៅខាង​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន ។

ដើមចម​នៃ​ការចាប់ខ្លួន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ២នាក់​ខាងលើនេះ ត្រូវបាន​ប្រភពព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្ហើប​ឲ្យ​ដឹងថា ក្នុងអំឡុង​ខែសីហា ឆ្នាំ២០១៥ រាជរដ្ឋាភិបាល​បានចាប់ផ្តើម​ឲ្យ​អន្តរក្រសួង តម្រូវ​ឲ្យ​យកប្រាក់​ពី​ក្រុម​អ្នកវិនិយោគទុន ដែលមាន​ទឹកប្រាក់​ចាប់ពី២លាន​ដុល្លារ​ឡើងទៅ ត្រូវ​បង់​ចូល​ថវិការដ្ឋ​ចំនួន៧លាន​រៀល​តាម​ការកំណត់ ។ ផ្ទុយទៅវិញ​មន្ដ្រី​ជាប់ចោទ​ទាំង២រូប បាន​ឃុបឃិត​គ្នា​ពុករលួយ មិន​គោរព​តាម​តម្លៃ​រដ្ឋ​កំណត់​នោះទេ គេ​យក​ពី​ក្រុមហ៊ុន និង​អ្នកវិនិយោគទុននីមួយៗដល់​ទៅ២១លាន​រៀល លើសពី​ការកំណត់ (៧លាន​រៀល) ។

ចំណុច​នេះហើយ​ដែល​បាន​បែកធ្លាយ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​មន្ដ្រី​ទាំង២នាក់ ក៏​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​ទៅ​សាកសួរ​មួយ​លើក​ជា​ពីរលើក ។ ដោយសារ​ការរកឃើញ​កំហុសឆ្គង​ធ្ងន់ធ្ងរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​សម្រេច​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តែម្ដង ៕3d077557-b167-4a33-982a-f4213339a075 44b1c63e-87b7-4cd8-85a2-6cca148ab474

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya