ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ម្នាក់ ករណី​គ្រឿងញៀន

ខេត្តកណ្តាល៖ កាលពី​វេលា​ម៉ោង៩និង៣០នាទី​យប់​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ប្រាំង ឃុំ​ភូមិធំ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ឈ្មោះ ជា សុភាព ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ប្រាំង ឃុំ​ភូមិធំ ស្រុក​ល្វាឯម ។

ប្រតិបត្តិ​ការបង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​សមត្ថកិច្ច​នគរបាល​បានធ្វើ​ការដកហូត​វត្ថុតាង​រួមមាន៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន២កញ្ចប់​ធំ-១០កញ្ចប់​តូច ,ប្រាក់រៀល​ចំនួន៥៤០០០រៀល ,ទូរស័ព្ទ១គ្រឿង ,សម្ភារ​វេច​ខ្ចប់ និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត ។

នៅមុន​ពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ស្រុក​ល្វាឯម​ទទួលបាន​ព័ត៌មាន​ពី​មហាជន​ល្អ​ថា នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ភូមិធំ មាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទើប​សមត្ថកិច្ច​នគរ​បាល​ស្រុក​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

kdal-1-1 kdal-3-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya