ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ខ្ញុំ​ថា​ហើយ​កុំ​ឲ្យ​លឿន ខ្មាស​គេ​អត់ បណ្តាលឱ្យ​រអិលដួល​បោក​ក្បាល​ទៅ​និង​បង្កាន់ដៃស្ពាន​របួសធ្ងន់

ខ្ញុំ​ថា​ហើយ​កុំ​ឲ្យ​លឿន ខ្មាស​គេ​អត់ បណ្តាលឱ្យ​រអិលដួល​បោក​ក្បាល​ទៅ​និង​បង្កាន់ដៃស្ពាន​របួសធ្ងន់

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២និង៤០នាទី​រំលងអធ្រាត្រ ថ្ងៃទី២ មីនា ឆ្នាំ២០១៧ ត្រង់ចំណុច​ខាងលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស២នាក់​បើ​បរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាយ​ខន ពណ៌​ខ្មៅ​លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1AA-4597 ទើបតែ​ចេញមក​ពី​ក្លឹប​កម្សាន្ត​បំណង​ជិះ​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ម្តុំ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី និង​បានធ្វើ​ដំណើរ​រួមជាមួយ​មិត្តភក្តិ​ប្រមាណ៦ទៅ៧ម៉ូតូ​ទៀត តាម​បណ្តោយ​ផ្លូវ២៧១ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​ផ្លូវ​មាន​ស្ថានភាព​កោង​ខ្លាំងពេក ខណៈពេលដែល​បុរស​ដែលជា​អ្នកបើកបរ​ម៉ូតូ​ខាងលើ​បាន​ងាកក្រោយ​រកមើល​គ្នីគ្នា​ដែល​ធ្វើដំណើរ​ជាមួយ ហើយ​បាន​កាច់ចង្កូត​បត់​ខ្លាំងពេក​ក៏​រអិលដួល​បណ្តាលឱ្យ​បុរស​ដែល​បើកបរ​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​ទៅនឹង​បង្គាន់​ដៃ​ស្ពាន​រងរបួស​ធ្ងន់ រីឯ​ម៉ូតូ​រង​ការ​ខូច​ខាត់​បន្តិចបន្តួច ភ្លាមៗនេះ​បុរស​ម្នាក់ទៀត​ដែលជា​អ្នករួមដំណើរ​ពីក្រោយ​បាន​ឡើង​ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​ចេញទៅ​បាត់ទៅ ៕

9d821381-a64b-48d3-9ce9-c8b8e5a92d5c 32b399fa-cfb0-4051-ac1f-102a5d24ee33 84d58588-5f1f-4b97-ae7a-efe3c942907e 2564d218-ebac-4f7e-8fd2-075727e79956

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya