ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៧នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៧នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ នៅ​ថ្ងៃ១ ខែមីនា ឆ្នាំ២០១៧ កម្លាំង​ផ្នែក​នគរបាល​ព្រហ្ម ទ​ណ្ទ​ខណ្ឌចំការមន និង​នគរបាល​ប៉ុស្តិ៍ ទួល​ទំពូង១ បាន​ឃាត់ខ្លួន​មនុស្ស៧នាក់ ករណី​រក្សាទុក និង​ប្រើប្រាស់​ប្រើប្រាស់ ថ្នាំញៀន នៅ​ដី​ឡូ​ទំនេរ ផ្លូវ៤៧៤ ក្រុម៣ ភូមិ១ សង្កាត់​ទួល​ទំពូង១ ខ​ណ្ទ​ចំការមន រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី១.ឈ្មោះ លា​សុ រ៉ាវុធ ភេទ​ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ មុខ របរ​គ្មាន ទី២.ឈ្មោះ អ៊ុច សំបូរ ភេទ​ប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បឹងទំពុន ខ​ណ្ទ​មានជ័យ និង​ទី៣.ឈ្មោះ គង់ ចិន្តា ភេទ​ស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​មិន ពិតប្រាកដ ទី៤.ឈ្មោះ បាន ដា​ឡែ​ន ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅ​មិន​ពិតប្រាកដ និង​ទី៥.ឈ្មោះ លី រតនា ភេទ​ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ គ្មាន​មុខរបរ ស្នាក់នៅ​មិន ពិតប្រាកដ ទី៦.ឈ្មោះ ថៃ គឹមអេង ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅ​មិន​ពិតប្រាកដ និង ទី៧.ឈ្មោះ សុខ ចាន់ថា ភេទ​ស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រើស​អេតចាយ ស្នាក់ នៅ​មិន​ពិតប្រាកដ មានកូន​អាយុ៣ឆ្នាំ​នៅ ជាប់​ខ្លួន និង​កូន​ម្នាក់ទៀត​ទើប​អាយុ៩ខែ​ផ្ញើរ​គេ (ជា​អ្នកប្រើប្រាស់)។ សម្ភារ​ចាប់ យក​ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ស​ថ្លា១ កញ្ចប់​តូច,ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន មួយ​កំ​ប្លេ​រ, ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ ចំនួន, កាំបិត​ក្រ​ចែត១, រណា​អារ​ទឹកកក១ និង​ស្លាក​លេខ​ម៉ូតូ​ចំនួន២ (ទី១.ភ្នំពេញ 10- 2782 ទី២.ភ្នំពេញ​1Y-2063)។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុ តាង​ត្រូវ​សមត្ថកិច្ច​ខណ្ឌចំការមន​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់៕

image2 image3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya