ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឪពុក​ប្តឹង​កូន​ឲ្យ​ប៉ូលិស​ចាប់ ព្រោះតែ…

ឪពុក​ប្តឹង​កូន​ឲ្យ​ប៉ូលិស​ចាប់ ព្រោះតែ…

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២១និង៣៥នាទី​យប់​ថ្ងៃទី០១ខែ​មិនា​ឆ្នាំ២០១៧ នៅ​ចំណុច​ក្នុង​បុរី​ហ្គ្រេ​ន​ភ្នំពេញ​ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

យុវជន​ខាងលើ​មាន ឈ្មោះ ហាន លី​ហាង អាយុ២១ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​សែន​សុខ៤ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។ ចំណែក​ឪពុក​ដែលជា​អ្នកប្តឹង​សមត្ថកិច្ច​នោះ​ថា​មាន​ករណី​ចោរ​កាច់​សោ​រក​ម៉ូតូ​នោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ទេ(សុំ​មិន​បញ្ចេញ​ឈ្មោះ)គ្រាន់ តែ​ដឹងថា​គាត់​ជា​មន្ត្រីនគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៅ​ស្នងការ​រាជធានី​ស្នាក់នៅ​ភូមិ​សែន​សុខ៤ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។

មុនពេល​កើតហេតុ​ដោយបាន​ព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ(ឪពុក)ថា​មាន​ករណី​ចោរលួច​កាច់​សោ ក ម៉ូតូ​របស់គាត់​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ពណ៌​ខ្មៅ​សេ​រ៊ី​ឆ្នាំ២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU 6242 ជិះ​ចេញទៅ​សូម​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ផង។ ពេលនោះ​សមត្ថកិច្ច​ក្នុង​ខណ្ឌ​សែន​សុខ​បានដាក់​កម្លាំង​ចេញ​ស្ទាក់​គ្រាប់​ច្រក​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ហើយក៍​ប្រទះឃើញ​ម៉ូតូ​ខាងលើ​កំពុង​ធ្វើ​ចរាចរណ៍​តាម​ផ្លូវលំ​ក្នុងភូមិ​សាស្ដ្រ​ខាងលើ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ប្រដេញ​រហូតដល់​ចំណុច​ក្នុង​បុរី​ហ្គ្រេ​ន​ភ្នំពេញ​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​យកមក​ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​ឃ្មួញ​ដើម្បី​ធ្វើការ​សាកសួរ។ ប៉ុន្តែ​អ្វីដែល​ធ្វើអោយ​សមត្ថកិច្ច​ហួសចិត្ត​នោះ​ពេល​នាំខ្លួន​មកដល់​ប៉ុស្ដិ៍នគរបាល​ស្រាប់តែ​ជនរងគ្រោះ​ប្រាប់​សមត្ថកិច្ច​ថា​វា​ជា​កូនប្រុស​របស់គាត់​ទៅវិញ ។

ប្រភពពី​ជនរងគ្រោះ(ឪពុក)បាន​ប្រាប់ថា​កូនប្រុស​គាត់​បាន​យក​ម៉ូតូ​ចេញពីផ្ទះ​ខណៈ​គាត់​មិន​នៅផ្ទះ​ហើយ​ប្រពន្ធ​គាត់​បាន​ទូរស័ព្ទ​ប្រាប់ថា​កូន​យក​ម៉ូតូ​ចេញទៅ​បាត់​ហើយ ទើប​គាត់​ប្តឹងទៅ​សមត្ថកិច្ច​ថា​ជា​ករណី​ចោរ​កាច់​សោ​រក​ទៅ​ព្រោះ​ថាបើ​សមត្ថកិច្ច​ចាប់​មិន​បានទេ​ពិតជា​កូន​គាត់​យក​ម៉ូតូ​នោះ​ទៅ​លក់​ផឹកស៊ី​ឬក៏​ទៅ​ទិញ​ថ្នាំញៀន​ជក់​អស់​ជាមិនខាន ៕Siha-1-2 Siha-1-3 Siha-1-4

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya