ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចាប់ផ្តើម​ដំឡើង​​ស្ថានីយ​ស៊ី​ណុប​ទិ​ក​​នៅតាម​បណ្តា​ខេត្ត​ ​

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចាប់ផ្តើម​ដំឡើង​​ស្ថានីយ​ស៊ី​ណុប​ទិ​ក​​នៅតាម​បណ្តា​ខេត្ត​ ​

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានរៀបចំ​តម្លើង​ស្ថានីយឧតុនិយម ស៊ី​ណុប​ទិ​ក​( Automatic Weather Station ) នៅតាម​បណ្តា​ខេត្ត​នានា ជា​ជំហាន​ថ្មី​មួយទៀត​ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧតុនិយម​នៅ​កម្ពុជា​។​
​នេះ​ជា​ស្ថានីយ​ក​សិ​-​ឧតុនិយម ( Agro-Meteorology) ដែល​ផ្តល់នូវ​ទិន្នន័យ​សំខាន់ៗ​ចំនួន​១៨ ប្រភេទ​ដូចជា ទិសដៅ និង​ល្បឿន​ខ្យល់ សម្ពាធ​បរិយាកាស សីតុណ្ហភាព បរិមាណ​ទឹកភ្លៀង រំហួត ។​ល​។ យ៉ាងច្បាស់​លាស់ ។​
​ការដំឡើង​ស្ថានីយ​ស៊ី​ណុប​ទិ​ក នេះ​ប្រព័ន្ធ​ទិន្នន័យ​ទាំងនេះ​នឹង​ត្រូវបាន​កត់ត្រា និង​បញ្ជូន​ជា​ស្វ័យប្រវត្តិ​មក​ស្ថានីយ​រ៉ា​ដា​តេ​ជោ​សែន រៀងរាល់​១៥​នាទី​ម្តង ។ បន្ទាប់មក ក្រុមមន្ត្រី​ជំនាញ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នឹង​យក​ទិន្នន័យ​ទាំង​នោះមក​វិភាគ បកស្រាយ ហើយ​ធ្វើការ​ផ្សព្វផ្សាយ​ជូន​សាធារណជន ។​
​នៅក្នុង​ដំណាក់កាល​ដំបូង​នេះ​លោក រដ្ឋមន្ត្រី លឹម គានហោ បា​នស​ម្រ​ច​យក​ខេត្ត​គោលដៅ ដែលមាន​សក្តានុពល​ផ្នែក​កសិកម្ម ពិសេស​ដំណាំ​ស្រូវ​ចំនួន​៥​ខេត្ត រួមមាន ខេត្តតាកែវ ព្រៃវែង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។​
​គួរ​បញ្ជាក់ថា ស្ថានីយឧតុនិយម​ទាំង​៥​ដែល​បាន​ដំឡើង​ថ្មី​នេះ​គឺជា​ការចំណាយ​ថវិកា​ផ្ទាល់​របស់លោក​រដ្ឋមន្ត្រី​ហើយ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា តាមរយៈ​ជំហាន​សាកល្បង​នេះ បើ​យើង​ទទួលបាន​លទ្ធផល​ល្អ ដូចដែល​យើង​ចង់បាន​នោះ ក្រសួង​នឹង​រៀបចំ​ដំឡើង​ស្ថានីយ​នេះ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បន្ថែមទៀត ៕
​ដោយ​៖ ស្ងួន ពិមល់​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya