ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ម៉ូតូ សាក​កម្លាំង​គ្នា បណ្តាល​ឲ្យ​បុរស​ស្លាប់​ម្នាក់

ឡាន​និង​ម៉ូតូ សាក​កម្លាំង​គ្នា បណ្តាល​ឲ្យ​បុរស​ស្លាប់​ម្នាក់

ស្វាយរៀង៖ នៅ​ម៉ោង​ប្រមាណ២២និង៣០នាទី​យប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ បុរស​ម្នាក់ បាន​ស្លាប់​ខណៈ​ជិះ​ម៉ូតូ ត្រូវ​រថយន្តបុក​ពេលធ្វើ​ដំណើរ បញ្ច្រាស់ទិស​គ្នា ស្ថិតនៅលើ​ផ្លូវជាតិ​លេខ១ ក្នុងភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បាវិត។

នៅ​មុនពេល​កើតហេតុ​មាន ម៉ូតូ១គ្រឿង​ម៉ាក​YAMAHA CBR ពាក់​ស្លាក​លេខ​ភ្នំពេញ 1DE-6025 ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ ឈៀន សុ​បញ្ញា ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​អ្នកជំនួញ មាន​ទីលំនៅ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ  ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បើកបរ​ពី​កើ​តទៅ​លិច មិន​ពាក់មួក​សុវត្ថិភាព លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ ក៏​ទៅបុក​រថយន្ត​ម៉ាក TOYOTA HIGHLANDER ពណ៌​ទឹកមាស ផ្លាកលេខ ភ្នំពេញ​2AI-5548 បើកបរ​ដោយ ឈ្មោះ​លឹម តាំង​ប៉ ភេទ​ប្រុស អាយុ៥១ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ៣ សង្កាត់​បឹង​កេងកង​ទី៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បើកបរ​ពី​លិចទៅ​កើត បណ្ដាល​ឲ្យ​អ្នកបើកបរ ម៉ូតូ​ស្លាប់ នៅ​កន្លែងកើតហេតុ ៕

9a357b0a2e62fa4a85c8b6461fb51407 22 23

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya