ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ផែនដី​តូច​ណាស់ សំរាប់​ខ្ញុំ លា​ហើយ លា​រហូត លា​គ្មាន​ថ្ងៃ​ជួប

ផែនដី​តូច​ណាស់ សំរាប់​ខ្ញុំ លា​ហើយ លា​រហូត លា​គ្មាន​ថ្ងៃ​ជួប

កំពង់ស្ពឺ ៖ ហេតុការណ៍ ប្រទះឃើញ សព​បុរស​វ័យ​ចំណាស់ ចង.ក​នេះ កាលពី​វេលា​ម៉ោង ៨និង២០នាទី​យប់ ថ្ងៃទី28ខែ2 ឆ្នាំ2017 នៅជាប់​របង​ផ្ទះ​ខ្លួនឯង ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​វាវ  ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

នគរបាល​ស្រុក​សំរោង​ទង បាន​និយាយ​អោយដឹងថា បុរស​វ័យ​ចំណាស់ មានឈ្មោះ គឹ​ន  មុត ភេទ​ប្រុស អាយុ63ឆ្នាំ មុខរ​បរជាកសិករ រស់នៅក្នុង​ភូមិ​ព្រៃ​វាវ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។ នគរបាល​បាន​និយាយ​អោយដឹងថា នៅ​មុនពេល​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​បុរស​វ័យ​ចំណាស់​ខាងលើ បាន​ទៅ​ផឹកស្រា ដូច​សព្វមួយដង ហើយ​អ្នកផ្ទះ ក៏​មិន​ចាប់អារម្មណ៍​អី​ដែរ រហូតដល់​ម៉ោងជាង៦ល្ងាច បានឃើញ​ត្រឡប់​ចូល​ផ្ទះ​វិញ ហើយ​អ្នកផ្ទះ​បាននាំគ្នា ចូលដេក​អស់ ក៏​ស្រាប់តែ​បុរស​វ័យ​ចំណាស់ ខាងលើ ចង.ក​សម្លាប់ខ្លួន បាត់ទៅហើយ។

តាម​សម្តី​របស់​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់​នគរបាល​ថា បុរសរងគ្រោះ​ខាងលើ ជា​មនុស្ស​ចូលចិត្ត ផឹកស្រា ជាប្រចាំ ហើយ​ការស្លាប់​នេះ​គឺ បាន​យក​ខោ ពណ៌​ខ្មៅ ចង.ក សម្លាប់​ខ្លួនឯង និង​បង្គោលរបង កម្ពស់ 2 .20ម៉ែត្រ មុខផ្ទះ​របស់ខ្លួន។ ករណីនេះ ជំនាញ​បានធ្វើ​ការពិនិត្យ សាកសព គ្មាន​ស្នាក់​ស្នាម នៅលើ​ខ្លួនប្រាណ អ្វី​ទាំងអស់ ដោយមាន​ការចូលរួម ពី​លោក​មេភូមិ មេឃុំ និង​ក្រុមគ្រួសារ​ជនរងគ្រោះ បានទទួល​ស្គា​ស់​ថា ជនរងគ្រោះ ពិតជា​ចង.ក​សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន ៕

53ea5c5a-2ac6-459f-bc9e-8675cf8e8b10 cdceafb2-7531-4d32-87bb-4d0224abe333

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya