ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » អូន​បែកក្បាល បង​ជាប់​ខ្នោះ

អូន​បែកក្បាល បង​ជាប់​ខ្នោះ

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៨និ៣០នាទី​យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិ​ត្រឹប សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លុះ​វេលា​ម៉ោង១០ព្រឹក ថ្ងៃ១ ខែមីនា ទើប​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​បុរស​ជា​ប្តី​យកមក​សួរនាំ ។

បុរស​ជា​ប្តី​សង្ស័យ ឈ្មោះ ផាន ភ័ណ្ណ អាយុ៣៥ឆ្នាំ មុខរបរ​កម្មករសំណង់ ចំណែក​ប្រពន្ធ​រងគ្រោះ ឈ្មោះ ឈឿន សារុន អាយុ៣៤ ឆ្នាំ មុខរបរ​នៅផ្ទះ មានកូន​ចំនួន៥នាក់ ក្នុងនោះ​មាន​ស្រី២នាក់ រស់នៅក្នុង​បន្ទ​ក់​គ្រួសារ ។

នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង៨និង៣០នាទី​យប់ ថ្ងៃទី២៨ ខែកុម្ភៈ ប្តី​របស់គាត់​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​បស់​គាត់ បន្ទាប់មក​ក៏បាន​មកសុំ​លុយ​គាត់​ចំនួន២០០០រៀល ដោយ​គាត់​ប្រាប់ថា មិនមាន ទើប​ប្តី​រករឿង​បង្កជម្លោះ​ដាក់គ្នា​ទៅវិញទៅមក រហូត​ប្តី​ទ្រាំ​មិនបាន ក៏បាន​ទាញ​ប៉ែល​មក​សំពង​ក្បាល​គាត់​បណ្តាល​ឲ្យ​បែក​ហូរឈាម​ស្រោច​ខ្លួន ។

ក្រោយមក​រួប​គាត់​ជា​ប្រពន្ធ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ទាំងយប់ តែ​សមត្ថកិច្ច​មិនបាន​ចុះមកភ្លាមៗនោះទេ ទើប​គាត់​ទៅ​ពេទ្យ​ដើម្បី​ដេរ​មុខរបួស។ លុះ​ព្រឹក​ឡើង វេលា​ម៉ោង១០ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំបូល​ចុះទៅ​ឃាត់​ជន​ដ​ដៃដល់​យកទៅ​សួរនាំ។ នៅ​ចុះ​ពោះ​មុខ​សមត្ថកិច្ច បុរស​ជា​ប្តី​សង្ស័យ​បង្ក​ហិង្សា​ដាក់​ប្រពន្ធ​បាន​និយាយថា ខ្លួន​ពិតជា​បាន​វាយ​ប្រពន្ធ​ឲ្យ​រងរបួស​ពិតប្រាកដ​មែន ។ ក្រោយមក​សមត្ថកិច្ច​បា​ន​ធ្វើ​កិច្ចសន្យា និង​អប់រំ​ដោះលែង​ឲ្យ​ប្តី​វាយ​ប្រពន្ធ​ទៀត ហើយ​បានអនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ៕

image1 image2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya