ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៣នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៣នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ក្នុងករណី២ផ្សេងគ្នា​ពាក់ព័ន្ធ​ការប្រើប្រាស់​និង​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។

ករណី​ទី១៖ នៅវេលា​ម៉ោង៩និង៤០នាទី​យប់​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ​កម្លាំង​ប៉ុស្តិ៍​ក្រុមទី២បានធ្វើការ​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​ជាក់ស្តែង​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ១៥៦កែង​ផ្លូវ លេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់​ទឹកល្អក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ឈ្មោះ ជិន សុ​ភ័​ណ្ឌ​ហៅ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ សង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌទួលគោក រាជ ធានី​ភ្នំពេញ។ ចំណែក​វត្ថុតាង​ចាប់យក​មាន: ក្រាម​ពណ៌​ស​ថ្លា ចំនួន១កញ្ចប់
ធំ​ល្មម សង្ស័យ​ជា​គ្រឿងញៀន និង​ជំ​ពាម​កៅស៊ូ១ផងដែរ។

នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​កម្លាំង​ប៉ុស្តិ៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បានធ្វើកា​រ​ល្បាត​នៅក្នុង​មូលដ្ឋាន រួច​ទៅ​ឈប់​ធ្វើការ​ពួនស្ទាក់​ក៏បាន​ជួបប្រទះ​ជនសង្ស័យ​ដើរចេញ​មកពី​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ឆ្លងកាត់​បាន ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ឃើញ​មាន​គ្រឿងញៀន១កញ្ចប់​នៅក្នុង​ខ្លួន​ក៏​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​រួមទាំង​វត្ថុតាង​នាំមក​សាកសួរ​នៅ​អធិការដ្ឋាន។

ករណី​ទី២៖ បាន​កើតឡើង​នៅវេលា​ម៉ោង១០និង២០នាទី​យប់​ថ្ងៃ​ដ​ដែរ កម្លាំង​ប៉ុស្តិ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក  បាន​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ជាក់ស្ដែង​ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ១៦០ កែង២៧១ ក្រុមទី៣៧ ភូមិ១៣ សង្កាត់​ទឹកល្អក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ដោយ​ជនសង្ស័យ​ទី១ឈ្មោះ កែវ បញ្ញា ហៅ ឆ្អឹង ភេទ​ប្រុស អាយុ១៩ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ២៣០ ផ្លូវលំ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ទី២ឈ្មោះ ព្រុំ សុ​វណ្ណា​រិ​ទ្ធិ ហៅ​បារាំង ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ផ្លូវ១៤៦ សង្កាត់​វាលវង់ ខណ្ឌ៧មករា។ ចំណែក​វត្ថុតាង​ចាប់យក​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន១កញ្ចប់​តូច ( សង្ស័យ​ជា​គ្រឿងញៀន ), ទូរស័ព្ទ១គ្រឿង​ម៉ាក​Nokia, ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ១០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ណ- 4723ភព1 ៕

IMG_5943 IMG_5944

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya