ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​បុក​របាំង​ថ្ម​បាក់៥ផ្ទាំង រួច​ក្រឡាប់​សង្កត់​លើ​រ៉ឺម៉ក​អេតចាយ

ឡាន​បើក​បុក​របាំង​ថ្ម​បាក់៥ផ្ទាំង រួច​ក្រឡាប់​សង្កត់​លើ​រ៉ឺម៉ក​អេតចាយ

(ភ្នំពេញ)៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ កាលពី​វេលា​ម៉ោង២៣និង១០នាទី​យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំនុច ក្បែរ​ផ្សារ៧មករា ស្ថិត​តាម​បណ្ដោយ​ផ្លូវ២៨៩ ស្ថិតក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ។

រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក Toyota Fortuner ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-4455 បើក​លឿន​ជ្រុល​ទៅបុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់៥ផ្ទាំង បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង សង្កត់​លើ​រ៉ឺម៉ក​អេតចាយ តែ​សំណាងល្អ​មិនមាន អ្នករងរបួស​នោះទេ។

មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​សេ​រ៊ី​ទំនើប១គ្រឿង​ម៉ាក Toyota Fortuner ព​ណ៍ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-4455 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បើក​តាម​បណ្តោយ​ផ្លូវ ២៨៩ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ ដោយសារតែ​នៅខាងមុខ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ត្រូវបាន​ក្រុមការងារ​សាលាក្រុង បង្ខិត​លយ​ចេញមក​ផ្លូវ​រថយន្ត ដើម្បី​យក​ទីតាំង​ដាក់លូ ទើប​បណ្ដាល​ឲ្យ​បុរស​នោះ បើក​ទៅបុក​របាំង​ថ្ម​ដួល​អស់៥ផ្ទាំង រួច​រថយន្ត​ប៉ើង​ជាង២០ម៉ែត្រ ក្រឡាប់​ទៅ​សង្កត់​រ៉ឺម៉ក អ្នក​រើស​អេតចាយ តែ​សំណាងល្អ​ម្ចាស់​រថយន្ត និង​ម្ចាស់​រ៉ឺម៉ក មិនមាន​រងរបួស​នោះទេ។ ភ្លាមៗម្ចាស់​រថយន្ត​បង្ក​ប្រញាប់រ​ត់ទៅ បក​ស្លាក​លេខ​រថយន្ត ចេញពី​រថយន្ត រួចរ​ត់យ​ករួច​ឡើង​ជិះ​ម៉ូតូឌុប រត់គេចខ្លួន​បាត់។

ចំណែក​ម្ចាស់​រ៉ឺម៉ក​អេតចាយ មានឈ្មោះ ហ៊ួ នាង ភេទ​ប្រុស អាយុ៥៦ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​បឹង​តា​ម៉ា​ត សង្កាត់​ដង្កោ ខណ្ឌដង្កោ ៕

fn-2017-03-01-07-19-08-0 fn-2017-03-01-07-19-09-1 fn-2017-03-01-07-19-09-2 fn-2017-03-01-07-19-09-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya