ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » សម្តេច​តេ​ជោ ហ៊ុន សែន សំណូមពរ​ឲ្យ​ជនរួមជាតិ​ផ្ញើ​ឯកសារផ្សេងៗមកកាន់ Inbox ដើម្បី​ដោះស្រាយ​រឿង​អយុត្តិធម៌

សម្តេច​តេ​ជោ ហ៊ុន សែន សំណូមពរ​ឲ្យ​ជនរួមជាតិ​ផ្ញើ​ឯកសារផ្សេងៗមកកាន់ Inbox ដើម្បី​ដោះស្រាយ​រឿង​អយុត្តិធម៌

(ភ្នំពេញ)៖ នៅ​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​នូវ​ភាព អយុត្តិធម៌​ពិតប្រាកដ សូម​ផ្ញើ​ឯកសារ និង​លិខិតផ្សេងៗ មកកាន់ Inbox ក្នុង​គេហទំព័រ Facebook ផ្លូវការ​របស់​សម្តេច ដើម្បី​ចូលរួម​ដំណោះស្រាយ បញ្ហា​រឿង​អយុត្តិធម៌​ជូន​បងប្អូន​ប្រជាពលរដ្ឋ។ សម្តេច​បាន​បញ្ជាក់ថា របាយការណ៍ និង​ពាក្យបណ្តឹង​នានា​ត្រូវតែមាន​មូលដ្ឋាន​ច្បាប់​ពិតប្រាកដ រួមជាមួយ​ភ័ស្តុតាង និង​សាក្សី​ច្បាស់លាស់។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ Facebook យ៉ាង​ដូច្នេះ​ថា

ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រជាពលរដ្ឋ ទប់ស្កាត់ និង​លុបបំបាត់​អំពើពុករលួយ និង​ផ្តល់នូវ​យុត្តិធម៌​សង្គម សូម​បងប្អូន​ជនរួមជាតិ ចូលរួម​ជាមួយ សម្តេច​តេ​ជោ​ទាំងអស់គ្នា។

ស្រឡាញ់​គាំទ្រ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ស្រឡាញ់​ការរីកចម្រើន និង​សន្តិភាព​យូរអង្វែង​នៅ​កម្ពុជា។ សម្តេច​តេ​ជោ គឺជា​មេដឹកនាំ​ពោរពេញ ទៅដោយ​សមត្ថភាព​ខ្ពស់ និង​បទពិសោធ​ន៌​ដឹកនាំ​ប្រទេស​យូរ​ឆ្នាំ​មកហើយ។ ពលរដ្ឋ​កម្ពុជា​បានឃើញ​ច្បាស់​នូវ​ស្នាដៃ​ដឹកនាំ និង​កសាង​កម្ពុជា​ពីក្រោម​សូន្យ​រហូតដល់​មានការ​រីកចម្រើន​មកទល់​សព្វថ្ងៃនេះ មិន​ដូច​មេដឹកនាំ​បក្សនយោបាយ​មួយចំនួន​ដែល​គ្មាន​សមត្ថភាព ហើយ​មានឈ្មោះ​អាស្រូវ​ធ្វើ​គម្រូ​អាក្រក់​ដល់​សង្គម និង​អ្នកគាំទ្រ។

សម្តេច​តេ​ជោ ហ៊ុន សែន មិន​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​ល្អ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ល្អ​តែប៉ុណ្ណោះ​ទេ សម្តេច​គឺជា​ស្វាមី​ល្អ ជា​ឪពុក​ល្អ និង​ជា​ជីតា​ដ៏​ល្អ​របស់ចៅ។ សម្តេច​តេ​ជោ​តែងតែ​ធ្វើជា​គម្រូ​ល្អ​ដល់​យុវជន និង យកចិត្តទុកដាក់​គិតគូរ​ដល់​អាយុជីវិត សុខទុក្ខ និង​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ជានិច្ច។ ដើម្បី​ចូលរួម​កសាង​សង្គមជាតិ​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ទៅមុខ ជាពិសេស​ដើម្បី​លើកកម្ពស់ ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ ទប់ស្កាត់ និង​លុបបំបាត់​អំពើពុករលួយ និង​ផ្តល់នូវ​យុត្តិធម៌​សង្គម សូម​បងប្អូន​ជនរួមជាតិ​ចូលរួម​ជាមួយ សម្តេច​តេ​ជោ ទាំងអស់គ្នា។

ជនរួមជាតិ​អាច​ផ្ញើ​ជា​សារ និង​លិខិតផ្សេងៗ (pdf/MS Words) រួមជាមួយ​ឯកសារ​ភ្ជាប់​នានា​មកកាន់ (Inbox) នៅក្នុង​គេហទំព័រ​នេះ។

សំណូមពរ របាយការណ៍ និង​ពាក្យបណ្តឹង​នានា​ត្រូវតែមាន​មូលដ្ឋាន​ច្បាប់​ពិតប្រាកដ រួមជាមួយ​ភ័ស្តុតាង និង​សាក្សី​ច្បាស់លាស់។ ដំណោះស្រាយ នឹងធ្វើ​ជូន​សម្រាប់​រឿង​អយុត្តិធម៌​ពិតប្រាកដ​ត្រឹមត្រូវ។ ទន្ទឹម​និង​នេះ ក្រសួង​មន្ទីរ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​នានា​ត្រូវ​ចូលរួម ដោះស្រាយ​អំពើ អយុត្តិធម៌​ជូន​ប្រជាជន ហើយ​ឈប់​កសាង​អំពើអាក្រក់ ឈប់​ចូលរួម និង​ឈប់​ការពារ​ជនខិលខូច​តទៅទៀត៕

cf_photo-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya