ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » អនុប្រធាន​ប៉ុ​ស្តី​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​បក្ខពួក​ម្នាក់ទៀត រង​ការប្តឹង….

អនុប្រធាន​ប៉ុ​ស្តី​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​បក្ខពួក​ម្នាក់ទៀត រង​ការប្តឹង….

ខេត្តរតនគិរី ៖ លោក តុល មីនា អនុប្រធាន​ប៉ុ​ស្តី​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​បក្ខពួក​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ ត្រូវ​ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ ប្រាក់ សុ​ជុំ ជនជាតិខ្មែរ ដាក់ពាក្យ​បណ្តឹង​ពីបទ​ប៉ុនប៉ង​ធ្វើឃាត ចូល​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្តរតនគិរី សុំអោយ​ផ្តន្ទាទោស​និង​បក្ខពួក​ម្នាក់ទៀត​តាម​នីតិវិធី​ច្បាប់ និង​ទាមទារ​សំណង​ជួសជុល​ព្យសនកម្ម ដែល​បណ្តាលមកពី​បទ​ល្មើស​ចំនួន២ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។

អនុប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​បក្ខពួក​ម្នាក់ទៀត ត្រូវ​ជនរងគ្រោះ​ម្នាក់​ប្តឹង ចូល​ស្ថាប័ន​អយ្យការ សុំ​ផ្តន្ទាទោស​និង​ទារ​សំណង ២ម៉ឺន​ដ​ល្លារ ក្រោយពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មួយ ក្នុងស្រុក​អូរ​យ៉ា​ដាវ។

ពាក្យបណ្តឹង​ជនរងគ្រោះ​ឈ្មោះ ប្រាក់ សុ​ជុំ បានដាក់​ចូលទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមាន​ចំណុច​ខ្លឹមសារខ្លះៗបាន​រៀបរាប់ថាៈ លោក​បាន​ជិះ​ម៉ូតូ​ដឹកឈើ​សុ​ក្រម​ចំនួន២ដុំ​តូច ដើម្បី​លក់​យក​កំរៃ​ចិញ្ចឹមជីវិត​និង​កូនតូច២នាក់ លុះ​មកដល់​ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ លោក​តុល មីនា និង​បក្ខពួក​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ បាន​បើករថយន្ត​បំ​បុក​ពី​ចំហៀង​ចំ​ជើង​ខាងឆ្វេង​ប៉ើង​ធ្លាក់​ចូលក្នុង​ប្រឡាយ។ ចំណុច​ខ្លះ​ក្នុង​ពាក្យបណ្តឹង​សរសេរថាៈ លោក តុល មីនា បាន​ជាន់​ហ្គ៊ែ​រ​រថយន្ត​បំរុង​បំ​បុក​បន្ថែមទៀត​អោយស្លាប់​តែម្តង តែមាន​មុ​ស្សម្នាក់​ឈ្មោះ ហាន ដែល​ជិះ​ម៉ូតូ​ក្នុង​ដំណើរ​ជាមួយគ្នា ជួយ​រារាំង​ការពារ​កុំអោយ​លោក​តុល មីនា និង​បក្ខពួក​ជិះ​បំ​បុក​ម្តងទៀត។ ក្រោយពេល​បុក​ហើយ ជនបង្ក​បាន​ជិះ​រថយន្ត​គេចខ្លួន ប៉ុន្តែ​ត្រូវ​កងរាជអាវុធហត្ថ​ចាប់បាន។

លោក ប្រាក់ សុ​ជុំ រៀបរាប់ថា ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​និង​ដោយ​ឆ្អឹង​ជើង​របស់លោក​បែក​ដាច់​សរសៃ​អស់ ទើបត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ២១ ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម ហើយ​ពេទ្យ​ជំនាញ​នៅ​ទីនោះ​បាន​កាត់​ជើង​ខាងឆ្វេង​របស់លោក​ត្រឹម​ជង្គង់។ លោក​ថា លោក​បាន​សំរាក​ព្យ​បាល​នៅ​ទីនោះ​រហូតដល់​ជាង​កន្លះ​ខែ បច្ចុប្បន្នកំពុង​បន្ត​ព្យ​បាល​នៅ​ពេទ្យ​ឯកជន​ខេត្តស្ទឹងត្រែង។

លោក​បញ្ជាក់ថា ជនបង្ក​ដែល​ត្រូវ​កងរាជអាវុធហត្ថ​ចាប់បាន​នោះ បាន​ត្រូវ​ដោះលែង​វិញ​ហើយ ទើប​លោក​ប្តឹង​ដោយផ្ទាល់​មក​លោក​ព្រះរាជអាជ្ញា ដើ​ម្ប​ផ្តន្ទាទោស​ជនបង្ក​និង​បក្ខពួក។

ប្រភព​បាន​បង្ហាញថា លេខ​ទូរស័ព្ទ ០៧១ ២០៨ ៧៧៧៧ គឺជា​លេខ​របស់លោក តុល មីនា កន្លងមក​អ្នកសារព័ត៌មាន​បាន​ធ្លាប់​ទាក់ទង​រក​ចម្លើយ​តប ជុំវិញ​ពាក្យបណ្តឹង​ខាងលើ ប៉ុន្តែ​ម្ចាស់​លេខ​ទូរស័ព្ទ​បាន​បដិសេធថា មិនមែន​ឈ្មោះ​តុល មីនា ទេ ។ ដោយ​មិន​អស់ចិត្ត នៅ​ថ្ងៃទី២៨ ខែកុម្ភៈ​នេះ អ្នកកាសែត​បានធ្វើការ​ទំនាក់ទំនង​ម្តងទៀត ប៉ុន្តែ​មិនត្រូវ​បាន​ម្ចាស់​ទូរស័ព្ទ​លើក​នោះឡើយ។

សូមបញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ គឺ​បាន​កើតឡើង​តាំងពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ រហូតមកដល់​ពេលនេះ លោក​តុល មីនា ត្រូវ​សាច់ញាតិ​ជនរងគ្រោះ​បញ្ជាក់ថា មិនទាន់​ផ្តល់​សំណង​ណាមួយ​ដែល​អាច​ទទួលយកបាន​នៅឡើយ​ទេ។ គេ​សង្ឃឹមថា អយ្យការ​សាលាដំបូង​ខេត្តរតនគិរី​នឹង​ចាត់វិធានការ​សមស្រប​តាម​វិធាន​ច្បាប់ នៅក្នុង​ករណី​ខាងលើនេះ។ អ្នកសារព័ត៌មាន នឹង​ព្យាយាម ដើម្បី​ទាក់ទង​រង​រក​ចម្លើយ​តប​វិញ ពី​លោក​តុល មីនា នាពេល​ក្រោយ​ទៀត៕

2bcb1407-ec86-4727-a249-a32e211401cc 266cd76a-e0f5-41ef-b8b3-5f7f697f7564 880ebe22-131c-4095-9cc0-313e14bb32e8 cc0f92a8-a2b6-4d5e-824e-34c2af92689e

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya