ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » វី​ហ្គោ​របស់​ក្រុមហ៊ុន​​ខ្សែកាប​អុ​ប​ទិច​ទៅ​បុក​នឹង​ម៉ូតូ​ស្លាប់​ម្នាក់​​

វី​ហ្គោ​របស់​ក្រុមហ៊ុន​​ខ្សែកាប​អុ​ប​ទិច​ទៅ​បុក​នឹង​ម៉ូតូ​ស្លាប់​ម្នាក់​​

​បន្ទាយ​មាន​ជ័​យៈ    រថយន្ត​របស់​ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិច​នៅ​ខេត្ត​ប៉ៃលិន​មួយគ្រឿង​បាន​បែក​កង​រេ​ទៅបុក​ម៉ូតូ​មួយគ្រឿង​ពេញទំហឹង​បណ្ដាល​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត​កាលពី​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៣ ក្នុង​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
​លោក​វរសេនីយ៍ទោ យ៉​ត សុផល អធិការ​ស្រុក​មង្គល​បូរី​បាន​ប្រាប់​អ្នកយកព័ត៌មាន​អោយដឹងថា​៖ អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​នោះ​មានឈ្មោះ ធិ​ន សុខា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ធំ ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ន្ទាយមានជ័យ 1C4591​។ លោក យ៉​ត សុផល​បាន​និយាយ​បន្តថា​៖ មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​តូយ៉ូតា​វី​ហ្គោ​របស់​ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិច​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2I8447 បើកបរ​ដោយ​ឈ្មោះ ជុន អ៊ុយ​ត្រាយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​បើក​ចេញពី​ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​ក្រុងភ្នំពេញ​ដោយ​ល្បឿន​លឿន លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​នោះ​ក៏បាន​បែក​កង់​មុខ​ខាងឆ្វេង​បណ្ដាលអោយ​រថយន្ត​នោះ​រ៉េ​ចង្កូត​ស្របពេលនោះ​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​មកពី​ភូមិ​ភ្នំ​ធំ​ឆ្ពោះ​ចូលមក​ស្រុក​មង្គល​បូរី​សំដៅ​មក​ផ្ទះ​ពី​ត្បូង​មក​ជើង​ច្រាសទិស​គ្នា​បណ្ដាលអោយ​រថយន្ត​វី​ហ្គោ​នោះ​បុក
​ម៉ូតូ​ពេញ​មួយ​ទំហឹង​ម៉ូតូ​ត្រូវបាន​រថយន្ត​អូស​ចំណែក​អ្នកបើក​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាម​ចំណែក​រថយន្ត​ក្រឡាប់​៤-៥​ត្រឡប់​ទើប​ទៅមុខ​លែងរួច​។
​ក្រោយពេល​កើតហេតុ​រួច​ប៉ូលីស​ចរាចរណ៍​ប្រចាំ​ស្រុក​មង្គល​បូរី​បានមក​ដល់​ហើយ​ធ្វើការ​ឃាត់ខ្លួន​អ្នកបើករថយន្ត​និង​អ្នកជិះ​យកមក​អធិការ​ស្រុក​មង្គល​បូរី​ដើម្បី​ធ្វើការ​សាកសួរ​ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ប៉ូលីស​ចរាចរណ៍​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ខូចខាត​ទាំងស្រុង​រថយន្ត​របស់​ជនបង្ក​ក៏​ខូចខាត​ទាំងស្រុង​ដែរ​ទាំង​ម៉ូតូ​ទាំង​រថយន្ត​ត្រូវបាន​ប៉ូលីស​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​មង្គល​បូរី​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ខាងមុខ​៕ ​ដោយ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya