ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ បាន​រលត់ទៅវិញ​ហើយ បំផ្លាញ​ផ្ទះ​អស់៣ខ្នង

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ បាន​រលត់ទៅវិញ​ហើយ បំផ្លាញ​ផ្ទះ​អស់៣ខ្នង

(ភ្នំពេញ)៖ នៅវេលា​ម៉ោងជាង៦ល្ងាច​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​អំពី​ឈើ និង​ថ្ម ស្ថិតនៅ​ខាងមុខ​ផ្សារ​ទំនើប​អ៊ី​អន តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បាន​រលត់ទៅវិញ​ហើយ ពោល​បន្ទាប់ពី​ឆេះ​អស់​ប្រមាណ១ម៉ោង​រួចមក។

គ្រោះ​អគ្គិភ័យ​នេះ បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៣ខ្នង ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន៩គ្រឿង (រថយន្ត​របស់​មជ្ឈមណ្ឌល​កោះ​ពេជ្រ​មួយគ្រឿង) និង​ប្រើ​ទឹក​អស់​ចំនួន១៥គ្រឿង។

សម្រាប់​មូលហេតុ​វិញ លោក ព្រហ្ម យ៉​ត មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ដោយ​រង់ចាំ​ការស្រាវជ្រាវ និង​វាយតម្លៃ​សិន។ ស្ត្រី​ម្នាក់​ដែលមាន​ផ្ទះ​នៅ​កន្លែងកើតហេតុ បាន​និយាយប្រាប់​អ្នកកាសែត​ថា មុនពេល​មាន​គ្រោះ​អគ្គិភ័យ​ខាងលើនេះ ឮសូរ​សំឡេង​ប៊ឹ​ង ពេលនោះ​គាត់​ស្មានថា ក្មេងប្រុស​ម្នាក់​នៅផ្ទះ​កើតហេតុ បើក​ធុង​ទឹកកក តែភ្លាមៗនោះ​ស្រាប់តែ​ឮ​ម្តងទៀត ក៏មាន​ផ្សែងហុយ​ចេញ និង​ចេញ​អណ្តាតភ្លើង​តែម្តង។

យ៉ាងណាក៏ដោយ សម្រាប់​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​លោក ព្រហ្ម យ៉​ត បានបង្ហាញ​ពី​ភាពលំបាក​ដោយសារ​តែមាន​ផ្លូវ​តូចចង្អៀត​រថយន្ត​ចូល​មិន​ចុះ។ បើតាម​នាយការិយាល័យ​រូបនេះ តាំងពី​ខែមករា រហូតមកដល់​ពេលនេះ មាន​គ្រោះ​អគ្គិភ័យ​ចំនួន១៣លើក​ហើយ កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ។

លោក​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គិភ័យ ពោល​ពេលចេញ​ទៅណា​សូម​បិត​កុងតាក់​ភ្លើង និង​ពន្លត់​ទៀន ធូប​ជាដើម ព្រមទាំង​ការធ្វើ​ផ្ទះ​ទូក​ផ្លូវ​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូលទៅ​ជួយសង្គ្រោះ​ផង៕fn-2017-02-28-17-34-59-0 fn-2017-02-28-17-34-59-1 fn-2017-02-28-17-35-00-2 fn-2017-02-28-17-40-56-0 fn-2017-02-28-17-40-57-1 fn-2017-02-28-17-40-57-2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya