ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » អាជីវករ​ខ្មែរ​ផ្សារ​រុង​ក្លឿ បន្តធ្វើ​កូដកម្ម

អាជីវករ​ខ្មែរ​ផ្សារ​រុង​ក្លឿ បន្តធ្វើ​កូដកម្ម

បន្ទាយមានជ័យ៖ អាជីវក​ជាច្រើន​នាក់​បានលើកឡើង នៅ​ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៧ នេះ​ថា ពួកគាត់​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​សមត្ថកិច្ច​កម្ពុ​ជា​គ្រប់​ថ្នាក់ ជួយ​ច​ចារ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ដើម្បី​បន្ត​អនុគ្រោះ​យោគយល់​ពន្យារ​ដល់​ការលក់ដូរ​ទំនិញ​ប៉ះពាល់​កម្មសិទ្ធិបញ្ញា ក្នុង​ផ្សារ​រោង​ក្លឿ ពោលគឺ​កុំ​ទាន់​បង្ក្រាប​ក្តៅ​ដៃ​ពេក។

 

អាជីវករ​ខ្មែរ​រាប់រយ​នាក់ បាន​លើកគ្នា​ធ្វើបាតុកម្ម​នៅមុខ​សាលាក្រុង​ប៉ោយប៉ែត សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​កម្ពុជា ពាក់​ព័​ន្ឋ​នឹង​ការលក់ទំនិញ​ក្លែង​កម្មសិទ្ធិបញ្ញា។
ជាមួយគ្នា​ដែរ​អាជីវករ និង​កម្មករ​រកស៊ី​លក់​ត្រី​ស្រស់ ក៏បាន​និយាយ​ដែរ​ថា ពួកខ្លួន​ស្នើសុំ​អាជ្ញាធរ​កម្ពុជា​ទៅ​សម​ភាគី​ថៃ កុំ​តម្លើងថ្លៃ​ពន្ធ​នាំ​ត្រី​ស្រស់ ពី​កម្ពុជា​ទៅ​ផ្សារ​រោង​ក្លឿ ចំនួន១.២០០បាត ឬ១.៥០០បាត/១០០គ​ក្រ។ ពោលគឺ​សុំ​រក្សា​តម្លៃ​ពន្ធ​ចាស់ ៣៥០-៤០០បាត ឬ​អាច​ឡើងដល់​ត្រឹម៥០០-៦០០បាត/១០០គ​ក្រ ក៏បាន។
ក្រុមអាជីវករ​ទាំងអស់​ដែល​ក្នុងនោះ​រួមមាន​ប្រពន្ធ កូន សាច់ញាតិ​របស់​មន្ត្រី​អាជ្ញាធរ ឬ​សមត្ថកិច្ច​កម្ពុជា​នៅ​សាលាក្រុង​ប៉ោយប៉ែត បាន​បោះពុម្ព និង​សរសេរ​ញ​តិ​គោរព​ផ្ញើជូន​សម្តេច​តេ​ជោ សុំ​អន្តរ​គម​ន៍​ទៅ​រាជ​រដ្ឋាភិបាលយោធា​ថៃ។ យ៉ាងណាក៏ដោយ​បាតុកម្ម​មួយ​នេះ​បាន​រំសាយ​ទៅវិញ​នៅវេលា​ម៉ោង៩ព្រឹក បន្ទាប់ពី​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បានទទួល​សេចក្តីស្នើសុំ​របស់​ពួកគាត់៕

02_28_2017_12_51_57WhatsApp Image 2017-02-28 at 9.39.30 AM (2)

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya