ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ របួសធ្ងន់​ម្នាក់​និង​អ្នករួមដំណើរ ស្លាប់

គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ របួសធ្ងន់​ម្នាក់​និង​អ្នករួមដំណើរ ស្លាប់

ខេត្តកណ្ដាល៖ កាលពី​វេលា​ម៉ោង ១៨និង៤៥នាទី​យប់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅ​ចំណុច​ភូមិ​ព្រៃ​សំរោង​ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល ផ្លូវជាតិ​លេខ៥១ ចន្លោះ​គី​ឡ​ម៉ែត្រ​លេខ០១.០២ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់​ម្នាក់​ប្រុស​និង​អ្នក​រួម ដំណើរ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ០១នាក់​ប្រុស ខូចខាត​ម៉ូតូ០១គ្រឿង។

នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​រថយន្ត០១គ្រឿង​ម៉ាក​Nissan ប្រភេទ (បែន)ចង្កូត​ស្ដាំ ពាក់​ផ្លាកលេខ KPS-0553 បើកបរ(ឧដុង្គ ថ្នល់ទទឹង​លេខ០៤)មកពី​ខាងជើង​ទៅ​ត្បូង​បើកបរ​ដោយ​ឈ្មោះ​ចេង វីន​ភេទ​ប្រុស​អាយុ១៨ឆ្នាំ​នៅ​ភូមិ​ព្រីង​ឃុំ​រលាំងចក​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)។ លុះដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បត់​ឆ្លងផ្លូវ​ទៅ​ទិសខាងកើត តាម​ខ្នង ប្រឡាយ បាន​បុក​ម៉ូតូ០១គ្រឿង​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ កណ្ដាល​1K-6036 បើកបរ​ដោយ​ឈ្មោះថា​រី ធី ភេទ​ប្រុស អាយុ១៧ ឆ្នាំ នៅ​ភូមិ​កោះ​គ្រប​បាយ ឃុំ​សំរោង​លើ​ស្រុក​អង្គស្នួល​ខេត្តកណ្តាល បាន​ឌុប​ឈ្មោះថា​រី ញា​ញ់ ភេទ​ប្រុស អាយុ ១២ឆ្នាំ ត្រូវជា​ប្អូនបង្កើត រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា(ស្លាប់​នៅនឹងកន្លែង​កើតហេតុ) ដែល​បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ទិស​ខាងជើង បញ្ច្រាសទិស​គ្នា ៕

2017-02-27_18.36.24 FB_IMG_1488161881021 FB_IMG_1488161889862 FB_IMG_1488161893556

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya