ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៧ កើតឡើង២៥៥លើក ស្លាប់១២៥នាក់ និង​របួស៣៨៣នាក់

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៧ កើតឡើង២៥៥លើក ស្លាប់១២៥នាក់ និង​របួស៣៨៣នាក់

(ភ្នំពេញ)៖ នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ប្រចាំខែ​កុម្ភៈ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ថ្លែងថា គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​បញ្ហា​ប្រឈម ដូចនេះ​ក្នុង​នា​យើង​ជា​អ្នកអនុវត្ត​ច្បាប់ ត្រូវតែ​រិះរក​គ្រប់​វិធីសាស្ត្រ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ធ្លាក់​ចុះមក​នៅ​កម្រិត​ទាប ហើយ​បើ​យើង​ធ្វើបាន​នោះ​ការស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក៏មាន​កម្រិត​ទាប​ផងដែរ។

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់មួក​សុវត្ថិភាព ឲ្យ​បាន​គ្រប់គ្នា ក្នុងពេល​ធ្វើដំណើរ​តាម​ម៉ូតូ ពិសេស​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ការពាក់​មួកសុវត្ថិភាព​នៅ មាន​កម្រិត​នៅឡើយ។

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ជំរុញ​ឲ្យ​នគរបាល​ចរាចរណ៍ ត្រូវ​ត្រួតពិនិត្យ​បច្ចេកទេស និង​អប់រំ​ពី​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​ញឹកញាប់ ចំពោះ​រថយន្ត​ដឹក​កម្មករ រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកជញ្ជូន។ ជាមួយគ្នា​នោះ ត្រូវ​បង្កើន​ការត្រួតពិនិត្យ​ល្បឿន ព្រោះ​បញ្ហា​ល្បឿន​នេះ វា​នៅតែ​ជា​កត្តា​ងាយ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខែកុម្ភៈ ឆ្នាំ២០១៧នេះ (រយៈពេល២៦ថ្ងៃ) បាន​កើតឡើង​ចំនួន ២៥៥លើក បណ្តាល​ឲ្យ​ស្លាប់១២៥នាក់ និង​របួស៣៨៣នាក់ ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន៣៤លើក ខេត្តពោធិ៍សាត់ ចំនួន២៦លើក និង​ខេត្តបន្ទាយមានជ័យ​ចំនួន២០លើក។ចំនួន​ជនរងគ្រោះ​ជា​មធ្យម​ក្នុង​មួយថ្ងៃ​ស្លាប់​ចំនួន ៤.៨នាក់ និង​របួស​ចំនួន ១៤.៧នាក់។ មូលហេតុ ការបើកបរ​លើស​ល្បឿន​កំណត់ ៣៤% មិន​គោរព​សិទ្ធិ​អាទិភាព ១៧% បត់ ៩% មិន​ប្រកាន់​ស្តាំ ១៥% ស្រវឹង ១២% វ៉ា​ជែង ១០% កត្តា​យានយន្ត ៤% ងងុយ ១% និង​កត្តា​ផ្លូវ ១%។

ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា បាន​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ខែមករា (ខែ​មុន) ឆ្នាំ២០១៧ គ្រោះថ្នាក់​ថយចុះ​ចំនួន៤៤លើក ស្មើ១៥% ស្លាប់​ថយ​ចំនួន ២២នាក់ ស្មើ ១៥% និង​អ្នករបួស​ថយ​ចំនួន ៨៥នាក់ ស្មើ ២២%។ ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ខែមករា (ឆ្នាំមុន) ឆ្នាំ២០១៦ គ្រោះថ្នាក់​ថយ​ចំនួន ៦៧លើក ស្មើ២១% ស្លាប់​ថយ៣២នាក់ ស្មើ ២០% និង​របួស​ថយ​ចំនួន១២៣នាក់ ស្មើ៣២%។

ក្នុងចំណោម​អ្នកស្លាប់​ចំនួន១២៥នាក់ ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៧នេះ ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​មាន​ចំនួន១០៣នាក់ ស្មើ៨២% (ប្រភេទ១២៥សេ​សេ​ចុះក្រោម) ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន ៨៣នាក់ ស្មើ៨១%៕

16709427_1767211090264530_1353715648_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya